ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនបុរសម្នាក់ជាមួយថ្នាំញៀនជាក់ស្តែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២០និង១០នាទី នៅភូមិសំរ៉ុងលើ ឃុំសំរ៉ុង ស្រុកព្រៃនប់ កម្លាំងជំនាញបានបង្ក្រាបករណីគ្រឿងញៀន1ករណី និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ និន សង្ហា ភេទប្រុស អាយុ36ឆ្នាំ​ ។

ដកហូតបានវត្ថុតាង: ថ្នាំញៀនមេតំហ្វេតាមីនចំនួន 04កញ្ចប់ (ធំ2កញ្ចប់,តូច02កញ្ចប់)​,ទូរស័ព្ទដៃ 01គ្រឿង និងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖