ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្រាបជាក់ស្តែងករណីប៉ុនប៉ងលួចឃាត់ខ្លួន២នាក់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបង្រាបជាក់ស្តែងករណីប៉ុនប៉ងលួច ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ រួមទាំងវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ក្រុម៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។

តាមសមត្ថកិច្ចឲ្យដឹងថា កម្លាំងល្បាតប៉ុស្តិ៍ពេលថ្ងៃ ដឹកនាំដោយនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ លោក តូច គឹមសុង បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ទី១.ឈ្មោះ ហម សុផាន់និត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅផ្ទះលេខ០៥ ផ្លូវ៦៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ និងទី២.ឈ្មោះ ប៉ែន ចន្ធូ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅផ្លូវលេខ៥ ភូមិសង្វរ ឃុំកំពង់ហ្លូង ស្រុកពញ្ញាឮ មុខរបរជាងសំណង់។

សម្ភារដកហូតបាន រួមមាន៖ ម៉ូតូមួយគ្រឿង ម៉ាក ស៊ុយសុគី និច ពណ៌ផ្កាឈូក-ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាក់លេខ ភ្នំពេញ1GB-9216 មួយគ្រឿង (មធ្យោបាយធ្វើសកម្មភាព) ដែកសំប៉ែតកែច្នៃ សម្រាប់កាច់សោកម៉ូតូ ចំនួន១ សោមាត់លេខ ៨-១០ ចំនួន១ សោខ្សៀរលេខ៨ ចំនួន១ ទុរឺវ៉ីសចំនួន២ និងសោម៉ូតូចំនួន៣។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សាកសួរ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី ៕ អារុណរះ


ចែករំលែក៖