ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្រ្កាបបទល្មើសគ្រឿងញៀននៅក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ២នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ត្រូវឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងពេលដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើប្រាស់ និង ចែកចាយថ្នាំញៀន កាលពីល្ងាចថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ម្នាក់ឈ្មោះចយ វាសនា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងម្នាក់ទៀតឈ្មោះឌី រតនា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយគ្នា។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ច វត្ថុតាងដែលដកហូតបានរួមមានថ្នាំញៀនប្រភេទម៉ាទឹកកក ១កញ្ចប់ , ម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង សម្ភារះវេចខ្ចប់នឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះ គឺបន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ស្តីពីសកម្មភាពក្រុមជនសង្ស័យដែលតែងណាត់ជួបគ្នាចែកចាយ និង ប្រើប្រាស់ថ្នាំញៀន នៅមូលដ្ឋាននេះ ទើបកម្លាំងសមត្ថកិច្ច នគរបាលក្រុង សហការជាមួយកម្លាំងជំនាញព័ទ្ធចាប់បានតែម្តង ។

ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖