ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលបង្ហោះ Droneនៅតំបន់ហាមឃាត់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលបង្ហោះ Droneនៅតំបន់ហាមឃាត់ កាលពីម៉ោង១១រសៀលថ្ងៃអាទិត្យទី១០ ខែមីនា ឆ្នាំ២០១៩ ។

អាជ្ញាធរខណ្ឌដូនពេញ បញ្ជាក់ថា ជនជាតិវៀតណាមដែលឃាត់ខ្លួនរូបនេះ បានឈរក្នុងវត្តលង្កា ហេីយបង្ហោះ Drone មកលើភូមិគ្រឹះសម្ដេចតេជោ។

លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ប្រាប់ថា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ជនជាតិវៀតណាមរូបនេះ ត្រូវបានបញ្ជូនទៅនាយកដ្ឋានសន្តិសុខ ក្រសួងមហាផ្ទៃ ដេីម្បីបន្តនីតិវិធី ។

កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់ចេញសេចក្តីជូនដំណឹង ដោយហាមឃាត់ការបង្ហោះ Drone នៅតំបន់ហាមឃាត់មួយចំនួន ក្រោមហេតុផលប៉ះពាល់សន្តិសុខនិងសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ ។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមកគេឃេីញថា អ្នកដែលបំពាន លួចបង្ហោះ Drone ក្នុងរាជធានីភ្នំពេញ គឺត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់រួមមកផងដែរ៕ជ្រោយពេជ្រ


ចែករំលែក៖