ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិដង្កោឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមនឹងថ្នាំញៀន ១៥ កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ ៣នាក់ និងថ្នាំញៀន ១៥ កញ្ចប់តូចត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ដង្កោ សហការជាមួយព្រទណ្ឌខណ្ឌខណ្ឌដង្កោបង្ក្រាបបានក្រោយធ្វេីការស្រាវជ្រាវ។ ប្រត្តិបត្តការគារណ៍នេះចុះបង្ក្រាបកាលពីវេលាម៉ោង១០និង៤៥នាទិ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចក្នុងរោងសប្បិកម្មផលិតទឹកបរិសុទ្ធនិងទឹកកកអនាម័យ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យទាំ៣នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះទី១ ឈ្មោះ រុំ វិត ភេទប្រុស អាយុ២០មុខរបរជាកម្មករផលិតទឹកបរិសុទ្ធនិងស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិ២ ឃុំកងតាណឹង ស្រុកកងមាស កំពង់ចាម។ ទី២ឈ្មោះ ពត សំអាត ភេទប្រុសអាយុ ៣២ឆ្នាំ មុខរបរជា សន្តិសុខនៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិបុរីកម្ម សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ទី៣ឈ្មោះ រុំ ធារ៉ា ភេទប្រុសអាយុ១៦ឆ្នាំ ជាបងប្អូនបង្កើតជាមួយឈ្មោះ រុំ វិត។

សមត្ថកិច្ចបានបន្ដទៀតថា ជនសង្ស័យទាំ៣នាក់ជាមុខសញ្ញាចាស់និងមានការរាយការណ៍ពីប្រជាពលរដ្ឋ និងមានកាបញ្ជារផ្ទាល់ពីលោក វរៈសេនីយ៍ទោ ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ ដោយដឹកនាំកម្លាំងដោយលោកនាយ ប៉ុស្ដិ៍ដង្កោរ ចុះបង្ក្រាបដល់បន្ទប់ស្នាក់នៅរបស់ជនសង្ស័យនិងឆែកឆេរកឃើញថ្នាំញៀនចំនួន១៥កញ្ចប់តូច ជញ្ជីងថ្លឹង១និងសម្ភារៈមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំចាត់ការតាមនិតិវិថីច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖