ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកជនសង្ស័យ២នាក់បន្ទាប់ពីឆែក ឆេររកឃើញដាវមួយដើម

ចែករំលែក៖

 

ភ្នំពេញ:ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញដាវមួយដើម ។ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៧ ផ្លូវ៤៣២កែង២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី១មានឈ្មោះ ជីវី បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំមុខរបរជាងជរ័ ស្លាកយីហោ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ តាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យទី២មាន ឈ្មោះ ស្រី ផានិត ភេទប្រុសអាយុ ២៤ឆ្នាំ មុខរបរ ក្រុមហ៊ុន ឌីស៊ាញម៉ូត ស្នាក់នៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដកហូតដាវកែរឆ្នៃមួយដើម និងម៉ូតូម៉ាក ស៊ុយសុគីនិក ផ្កាឈូកលាយសមួយគ្រឿង ។

បើតាមសម្ដីពីសមត្ថកិច្ចប៉ុស្តិ៍ ទំនប់ទឹកបានប្រាប់ឲ្យដឹងថា មុនកើតហេតុ កម្លាំងសមត្ថកិច្ចចប៉ុស្តិ៍ ទំនប់ទឹកកំពុងល្បាតក្នុងមូលដ្ឋានខណៈពេលនោះក៍ប្រទះឃើញជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូម៉ាក ស៊ុយសុគីនិក ផ្កាឈូកលាយសមួយគ្រឿង អត់មានស្លាកលេខ បានធ្វើដំនើរតាមផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ដោយមានការសង្ស័យកម្លាំងបានដេញតាម ម៉ូតូដែរអត់មានស្លាក ឲ្យឈប់ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញដាវកែរឆ្នៃមួយដើម ដែលជនសង្ស័យ បានលាក់ទុកនៅតួរម៉ូតូខាងមុខ ឃើញដូច្នេះកម្លាំងសមត្ថកិច្ចក៍បាននាំខ្លួន ជនសង្ស័យព្រមទាំងវត្ថុតាងយកទៅធ្វើការ សាក សួរនៅប៉ុស្ត៍នគរបាលទំនប់ទឹកផងដែរ ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់បន្តតាមនិតិវិធី ៕ ស រស្មី


ចែករំលែក៖