ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនជន​សង្ស័យ​២នាក់ រួមនឹងថ្នាំញៀនចំនួន៤កញ្ចប់ធំល្មម

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ២នាក់រួមទាំងថ្នាំញៀនចំនួន៤កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបង្ក្រាប កាលពីវេលាម៉ោង​ ៩និង០០នាទីយប់ ថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៧​ នៅត្រង់ចំណុចផ្លូវលំ​ ក្រោយQB​ ភូមិ៥​ ក្រុម៣២​ សង្កាត់​ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

លោកនាយប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវបានឲ្យដឹងថា​ មុនពេលកើត​ហេតុ​គឺ កម្លាំង​របស់​លោកបានជិះម៉ូតូល្បាតតាមគោលដៅខាង​ លើក៏បានប្រះឃើញ​ ជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកធូឌេ​ ពណ៌លឿងគ្មានស្លាកលេខ ​ដោយមានការសង្ស័យ​ ក៏បានហៅអោយឈប់​ ពេលនោះជន​សង្ស័យ​ មិនបានឈប់ទេ​ ហើយបន្ថែមល្បឿនម៉ូតូ ក៏ជ្រុលទៅបុកម៉ូតូលោកនាយប៉ុស្តិ៍ បណ្ដាលឲ្យដួលខ្ទាតគ្រឿង​ញៀនចេញមកក្រៅឃើញជាក់ស្ដែងចំនួន៤​ កញ្ចប់ធំ​ ភ្លាមៗនោះ ក៏បាននាំយកមកសាកសួរ​ ក៏បានសារភាពថា ខ្លួនបានទិញមកពីផ្លូវ៦០ម៉ែត្រ ដើម្បីយកមកចែកចាយនៅម្ដុំបឹងត្របែកតែសំណាងអាក្រក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង​ ។

ជនសង្ស័យ ដែលឃាត់ខ្លួនបានខាងលើ មានឈ្មោះ ទី១ឈ្មោះ រ័ត្ន រឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅ សង្កាត់បឹងត្របែក ខណ្ឌចំកាមន​ មានស្រុកកំណើតនៅស្រុកបាទី​ ខេត្តតាកែវ ទី២ឈ្មោះសន ស្នា ភេទប្រុស អាយុ២៥ឆ្នាំ​ មុខរបមិនពិតប្រកដ​ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវ​ បានសមត្ថកិច្ចកសាងសំណុំបញ្ជួនទៅ​ អធិការ​នគរបាល​ ខណ្ឌចំការមន​ ដើម្បីចាត់ការបន្តតាមច្បាប់​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖