ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចព័ទ្ធចាប់បានមនុស្ស៣នាក់ ពាក់ព័ន្ធចែកចាយ និងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យស្រី ប្រុសចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់បានជាបន្តបន្ទាប់ បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើប្រាស់ និង ចែកចាយថ្នាំញៀន ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួននេះ ១.ឈ្មោះ អ៊ឹម ផល្លា ភេទប្រុស អាយុ២៩ឆ្នាំ ២.ស៊ឹម បុរីជលសា ផេទប្រុស អាយុ១៤ឆ្នាំ និង ៣.ឈ្មោះឯក សុផាន់ នឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនសង្ស័យទាំង៣នាក់រស់នៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ ក្នុងពេលសមត្ថកិច្ចឃាត់ខ្លួនសមត្ថកិច្ច បានរកឃើញ ថ្នាំញៀន១កញ្ចប់ ទូរស័ព្ទដៃ៤គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ឧបករណ៍សេពគ្រឿងញៀន កន្ត្រៃ និងឧបករណ៍មួយចំនួនទៀត។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះគឺបន្ទាប់ពីបានចំលើយសារភាពរបស់ជនសង្ស័យចំនួន២នាក់ដែលលួយចទូរស័ព្ទ ក្រោយពីព័តមាននេះសមត្ថកិច្ច បានដាក់កម្លាំងពួនចាំស្ទាក់ នូវសកម្មភាពរបស់ជនសង្ស័យនិងបានឃាត់ខ្លួនបានជាបន្ត បន្ទាប់តែម្តង និង បានរកឃើញនូវវត្ថុតាងមួយចំនួនផងដែរ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមនេះគឺប្រើប្រាស់ផង និងចែកចាយបន្តផង ដែលបានធ្វើសកម្មភាពជាញឹកញាប់ ។ នៅពេលនេះសមត្ថកិច្ចកំពុងតែសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា

12220002

12220001
សូមអានបន្តទៀត ៖ផ្លែត្នោតមានប្រយោជន៍ច្រើនណាស់សម្រាប់កសិករនៅតាមជនបទ


ចែករំលែក៖