ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចរតនគិរីទារប្រាក់ក្បាលរថយន្ត ពីប្រជាពលរដ្ឋដឹកកសិផលដំឡូងមីស្ងួតយកទៅលក់នៅប្រទេសវៀតណាម

ចែករំលែក៖

ខេត្តរតនគិរី៖ អ្នករកស៊ីដឹកដំឡូងមីទៅលក់នៅប្រទេសវៀតណាម បានចោទមន្ដ្រីពាក់ព័ន្ធនៅតាមផ្លូវជាតិលេខ៧៨ថា បានទារប្រាក់ពីក្បាលឡានដឹកកសិផលក្នុងឡានមួយគ្រឿងជាង៤០ម៉ឺនរៀល ។

ប្រជាពលរដ្ឋម្នាក់នៅក្រុងបានលុងប្រកបរបរដឹកដំឡូងមីទៅលក់នៅប្រទេសវៀតណាមបានត្អូញត្អែថា សមត្ថកិច្ចនៅតាមដងផ្លូវជាតិលេខ៧៨ ក្នុងនោះមានស្នាក់ការគណកម្មកាសុវត្ថិភាពចរាចរណ៍ផ្លូវគោគខេត្ដ និងសមត្ថកិច្ចច្រកទ្វារអន្តរជាតិ ស្រុកអូរយ៉ាដាវបានបង្ខំពួកគាត់ឲ្យបង់ប្រាក់ក្បាលឡានក្នុងមួយស្ថាប័ន ពីប្រាំម៉ឺនទៅដល់ជាង១០ម៉ឺនរៀលក្នុងក្បាលឡានមួយគ្រឿង ហើយក្នុង១ថ្ងៃៗមានរថយន្តដឹកដំឡូងមីចាប់ពី៦០-៧០គ្រឿងឯណោះ ។

កសិកររូបនោះបានឲ្យដឹងទៀតថា សមត្ថកិច្ចនៅចំណុចដូចខាងលើរួមមានប៉ូលិសចរាចរណ៏ផ្លូវគោក, មន្ដ្រីនៃមន្ទីរសាធារណការខេត្ដប៉ូលិសអន្ដោប្រវេសន៏, មន្ដ្រីកាំកុងត្រូល និងស្ថាប័នគយកន្លងមកពេលយកប្រាក់ពីក្បាលឡានគេមិនបានចេញវិកយប័ត្រទទួលប្រាក់ឡើយ ។

មន្ដ្រីទាំងនោះតែងតែឆ្លើយដោយខ្លីថា សុំថ្លៃបាយទឹក ។ ប៉ុន្ដែប្រជាពលរដ្ឋមួយចំនួននៅខេត្ដរតនគិរីបានតបវិញថា មន្ត្រីរាជការទាំងអស់គឺសុទ្ធតែទទួលបានប្រាក់ខែពេញលេញពីរដ្ឋជាប្រចាំ ចុះហេតុអ្វីបានជាមន្ដ្រី ដែលមកបម្រើការនៅខេត្ដរតនគិរី ភាគច្រើនប្រាប់អ្នកដឹកដំឡូងថា សុំថ្លៃបាយទឹកទៅវិញ ហើយបន្ដសុំរហូតមកដល់ពេលនេះ? ។

ក្រុមសមត្ថកិច្ច ដែលសុំប្រាក់ពីអ្នកដឹកដំឡូងមីកន្លងមក គេមិនមែនសុំជាលក្ខណ:មនោសញ្ចេតនានោះឡើយ គឺសុទ្ធសឹងបានកំណត់តម្លៃជាក់លាក់គឺក្នុងក្បាលឡានមួយគ្រឿង បើភ្លៅប្រាំក្នុងមួយស្ថាប័ន តម្រូវឲ្យបង់ប្រាំបីម៉ឺនដល់ទៅដល់ទៅជាងដប់ម៉ឺនរៀលឯណោះ គឺទៅតាមការដឹកតិចឬច្រើន ។ សមត្ថកិច្ចនៅលើដងផ្លូវជាតិលេខ៧៨ ទាំងអស់នោះបើបង់ទាំងអស់សរុបជាប្រាក់ដល់ទៅចំនួនជាង៤០ម៉ឺនរៀលឯណោះ ក្នុងក្បាលឡានមួយ ។

លោក ម៉ៅ ម៉ារ៉ាឌី ប្រធានស្ដីទីនៃស្នាក់ការស្ថានីយថ្លឹងរថយន្ដដឹកទំនិញនៅខេត្ដរតនគិរីបានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៦ ខែមករាថា ការយកប្រាក់ពីឡានដឹកដំឡូងនៅ ស្រុកអូរយ៉ាដាវមិនជាប់ពាក់ព័ន្ធជាមួយស្ថានីយថ្លឹងរថយន្ដនៅ ស្រុកកូនមុំឡើយ ។

លោកប្រធានស្ដីទីបានបញ្ជាក់ឲ្យដឹងទៀតថា នៅចំណុច ភូមិសោមកានិញឃុំសោមធំ ស្រុកអូរយ៉ាដាវតាមផ្លូវជាតិលេខ៧៨នោះគឺជាកម្លាំងចម្រុះរបស់ខេត្ដរួមមានប៉ូលិសចរាចរណ៏សុវត្ថិភាពផ្លូវគោគសហការជាមួយកម្លាំងមន្ដ្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដទេ ។

លោក អ៊ុង សុភាព ស្នងការរងទទួលការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលប៉ូលិសខេត្ដរតនគិរីនៅថ្ងៃទី១៦ខែមករាឆ្នាំ២០១៨នេះនគរវត្តមិនអាចសុំការបំភ្លឺជុំវិញមន្ដ្រីចរាចរណ៍ផ្លូវ ដែលដាក់កម្លាំងនៅតាមផ្លូវជាតិលេខ៧៨ ចាំសុំលុយពីអ្នកដឹកដំឡូងមីនោះបានទេ ព្រោះទូរស័ព្ទរោរិ៍ពុំមានអ្នកលើក ។

លោកកងសារឿងប្រធានគណ:កម្មការគ្រប់គ្រងច្រកទ្វារអន្ដជាតិអូរយ៉ាដាវកាលពីរសៀលថ្ងៃទី១៦ខែមករាឆ្នាំ២០១៨នេះបានបញ្ជាក់ប្រាប់ឲ្យដឹងថា ករណីមន្ដ្រីប៉ូលិសអន្ដោប្រវេសន៍ កម្លាំងកាំងកុងត្រូល និងស្ថាប័នគយប្រចាំការនៅច្រកទ្វារ ដែលថាយកប្រាក់ពីក្បាលឡានរបស់កសិករដឹកដំឡូងមីកន្លងមកនោះ លោកមិនទាន់បានដឹងនៅឡើយទេ រហូតមកដល់ពេលនេះ ។

លោកប្រធានគណ:កម្មការច្រកទ្វារបានបញ្ជាក់ឲ្យដឹងទៀតថា បើមានករណីដូចការលើកឡើងខាងលើនោះមែនលោក និងធ្វើការកោះប្រជុំជាបន្ទាន់ដើម្បីមានវិធានការតាមផ្លូវច្បាប់ព្រោះកន្លងមកយើងតែងតែណែនាំដល់មន្ដ្រីនៅទីនេះមិនឲ្យប៉ះពាល់ផលប្រយោជន៍របស់កសិករ ដែលនាំចេញផលិតផលកសិកម្ម ។ មិនត្រឹមតែប៉ុណោះយើងបានខិតខំសម្របសម្រួលជាមួយភាគីខាងវៀតណាម ដើម្បីជួយសម្រួលទីផ្សារលក់កសិផលរបស់បងប្អូនកសិករ ៕ សាយប៉ូច


ចែករំលែក៖