ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកកំពង់ត្រឡាចឃាត់ខ្លួនក្មេងសិស្សសាលា៩នាក់ ក្រោយពីនាំគ្នាគប់កញ្ចក់រថយន្តតាមផ្លូវ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្មេងសិស្សសាលាចំនួន៩នាក់ត្រូវបានសមត្ថកិច្ចស្រុកកំពង់ត្រឡាចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីក្រុមក្មេងទាំងនេះបានយកដំថ្មមកគប់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្រ្តស្រុកកំពង់ត្រឡាច ។ ការឃាត់ខ្លួននេះគឺបានធ្វើឡើងកាលពីថ្ងៃ២៣​ខែធ្នូឆ្នាំ២០១៨ មុខផ្សារថ្នល់ទទឹង ភូមិស្វាយក្រោម ឃុំតាជេស​ ស្រុកកំពង់ត្រឡាច និង បានបង្ហាញមុខក្រុមក្មេងទំនើងនេះ នៅព្រឹកថ្ងៃទី២៤​ ខែធ្នូ ឆ្នាំ២០១៨នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ។

សមត្ថកិច្ចបានអោយដឹងថា ក្មេងទំនើងប្រុសដែលសមត្ថកិច្ចឃាត់ខ្លួនទាំងនេះ ឃាត់ខ្លួនក្មេងចំនួន៩នាក់ ១ ឈ្មោះ ពូន ឆានន់ អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស,២ ឈ្មោះ សុខ ចំរើន អាយុ ១៥ឆ្នាំ មុខរបរ សិស្ស,៣ ឈ្មោះ យ៉ាត ភក្តី អាយុ ១៦ ឆ្នាំ មុខរបរ សិស្ស ៤ ឈ្មោះ សាំង សុខអេង អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស,៥ ឈ្មោះសាំង សុខអាន អាយុ ១២ ឆ្នាំ មុខរបរ សិស្ស,៦ ឈ្មោះ ហ៊ុន ឧត្តម អាយុ ១១ ឆ្នាំ មុខរបរសិស្ស,៧ ឈ្មោះ គៀន គុន អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស,៨ ឈ្មោះ ឡៃ លាង អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស,៩ ឈ្មោះ ស៊ុន សាមី អាយុ ១៤ ឆ្នាំ ។ ក្មេងទាំង៩នាក់នេះរស់នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

អធិការនគរបាលស្រុកកំពង់ត្រឡាច លោកវរសេនីយ៍ទោ នន ស៊ីណាត បានអោយដឹងថា នៅវេលាម៉ោងងប្រមាណជា៩យប់ថ្ងៃទី កម្លាំងជំនាញនគរបាលយុត្តិធម៌អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាជេស បានទទួលព័តមានស្តីពីករណីក្រុមក្មេងទំនើងគប់កញ្ចក់រថយន្ត តាមផ្លូវជាតិលេខ៥ នៅថ្នល់ទទឹង ឃុំតាជេស ស្រុកកំពង់ត្រឡាច ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលស្រុកនិងកម្លាំនគរបាលប៉ុស្តិបានសហការគ្នាធ្វើការស្រាវជ្រាវ បានរកឃើញក្រុមក្មេងទំនើងទាំង៩នាក់ខាងលើបានធ្វើសកម្មភាពគប់កញ្ចក់រថយន្ត របស់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ពិតប្រាកដមែន ហើយនិងបានធ្វើការឃាត់ខ្លួនតែម្តង ។ ដោយសារក្រុមក្មេងទាំងនេះ ជាអនីតិជនសមត្ថកិច្ចបានអោយក្រុមក្មេងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់ខ្លួនទាំងនេះ ហើយបានអោយត្រឡប់ទៅផ្ទះវិញ៕ ចន្ថា


ចែករំលែក៖