ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកអូរជុំសហការជំនាញចុះរិបអូសឈើប្រណីតនៅវាលថ្មរំប្លង់ព្រៃហាមឃាត់

ចែករំលែក៖

ខេត្តរតនគិរី៖ សមត្ថកិច្ចស្រុកអូរជុំ បានសហការជំនាញចុះរិបអូសឈើប្រណីតនៅវាលថ្មរំប្លង់ព្រៃហាមឃាត់។

សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៧​ ខែមិថុនា ឆ្នាំ២០១៧ កំលាំងជំនាញនៃអធិការដ្ឋានស្រុកអូរជុំ សហការជាមួយកម្លាំងអាវុធហត្ថ កម្លាំងជំនាញរដ្ឋបាលព្រៃឈើបានចុះមកវាលថ្មដា ស្ថិតក្នុងភូមិតងកាមាល ឃុំអូរជុំ ហើយចាប់បានឈើធ្នង់ចំនួនប្រាំបីដុំ មួយដំៗមានប្រវែង 1-20ម៉ែត្រដែលក្រុមឈ្មួញលួចឃុបឃិតចូលកាប់លាក់ទុកក្នុងព្រៃហាមឃាត់ ដែនរម្មណីយដ្ឋានវាលថ្មរំប្លង់។

វត្ថុតាងបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើដឹកយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើខេត្តរនគីរី ។

សូមបញ្ជាក់ថា មួយរយ:នេះបន្ទាប់ពីមានលេចលឺថា ក្រុមឈ្មួញព្រួតដៃប្រមូលគ្នីគ្នាផ្តិតមេដៃប្តឹងអ្នកកាសែត និងចាប់ខ្លួនអ្នកកាសែត៤នាក់នោះរួចមក គេពុំសូវសង្កេតឃើញមានការដឹកជញ្ជូនឈើខុសច្បាប់យ៉ាងគគ្រឹកគគ្រេងដូចមុនៗទៀតទេ គឺគេផ្លាស់ប្តូរមកដឹកតាមម៉ូតូជាហូរហែវិញម្តង ដាក់ស្តុកទុកតាមផ្ទះក្នុងក្រុងបានលុង ហើយបន្តដឹកបង្កប់នៅតាមដំបូល និងបាតរថយន្តសាំយ៉ុងកាមរីបាឡែន និងឡង់គ្រីសរ័វិញម្តង ឆ្ពោះទៅប្រទេសវៀតណាម តាមច្រករបៀងផ្សេងៗ ដូចជាច្រកភូមិភិ: ច្រកលេខ១៩ និងច្រកភ្នុំក្រហម ដែលមានកំលាំងនគរបាល និងយោធាវរៈការពាព្រុំដែនគោកប្រចាំការនៅទីនោះ។

ឯសមត្ថកិច្ច ទោះជាឈ្មួញប្រើប្រាស់រូបភាពបែបណាក៏នៅតែត្រូវប៉ាន់ដែរ មាននៅប្រចាំការដាក់កុងត្រូលចាំស្ទាក់រថយន្ត និងម៉ូតូគ្រប់ប្រភេទដដែល នៅលើដងផ្លូវ និងច្រករបៀងនោះ ៕ សាយប៉ូច


ចែករំលែក៖