ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំ៤កញ្ចប់តូចធំ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកំលាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនដកហូតថ្នាំ៤កញ្ចប់តូចធំ ។

ហេតុការណ៍នេះ កើតនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង២២និង៤០នាទី នៅចំណុចមុខក្លឹបមិតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យមានឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិតាអុង ឃុំចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

វត្ថុតាងចាប់យក ៖ ក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣កញ្ចប់ថង់តូច និង១កញ្ចប់ថង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ កំលាំងអន្តរាគមន៍ សហការជាមួយព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យបានជិះម៉ូតូល្បាតការពារក្នុងភូមិសាស្ត្ររបស់ខ្លួនដើម្បីទប់ស្កាត់បទល្មើសកុំអោយកើតមាន។ លុះមកដល់ចំណុចមុខក្លឹប មិតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ក៏ប្រទះឃើញជនសង្ស័យម៉ៅ សំណាង នេះកំពុងឈរដោយកំលាំងសមត្ថកិច្ចមានការសង្ស័យបានធ្វើការឃាត់ឆែរឆេរនិងត្រួតពិនិត្យ រកឃើញថ្នាំញៀនម៉ាទឹកកកចំនួន៣កញ្ចប់ថង់តូចនិង១កញ្ចប់ថង់ធំ បន្ទាប់មកកំលាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យនិងវត្ថុតាង មកកាន់ផ្នែកជំនាញនៃអធិការនគរបាលខណ្ឌពោធិសែនជ័យដើម្បីសាកសួរនាំ។

បច្ចុប្បន្នជនសង្ស័យបានកសាងសុំណុំរឿង និងកំពុងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញ ដើម្បីបន្តអនុវត្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖