ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន កោតសរសើរសមត្ថភាពកីឡាករជម្រើសជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីវេលាម៉ោង៩និង២៨នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បានថ្លែងកោតសរសើរសមត្ថភាពកីឡាករជម្រើសជាតិកម្ពុជា ដែលបានខិតខំប្រកួតជាមួយក្រុមកីឡាបាល់ទាត់ឥណ្ឌា ។

សម្តេចបានថ្លែងតាមបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «សូមអបអរសាទរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំប្រកួតជាមួយក្រុមកីឡា បាល់ទាត់ឥណ្ឌា (Cambodia -2 vs India-3) ដែលទើបបានបញ្ចប់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅមុននេះបន្តិច។ ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករជម្រើសជាតិកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អក្នុលក្ខណៈមិត្តភាពអន្តរជាតិ ដែលបានបង្ហាញអោយឃើញពីការរីកចម្រើន វិស័យកីឡានៅក្នុងប្រទេសកម្ពុជាយើង។ ចាញ់ឈ្នះគឺជាការធម្មតា សង្ឃឹមថាក្មួយៗកីឡាករនឹងខិតខំ លេងអោយកាន់តែល្អដើម្បីទទួលជ័យជំនះនៅក្នុងការប្រកួតលើកក្រោយ។
អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន។ សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់នៅ ក្នុងការប្រកួតលក្ខណៈអន្តរជាតិខាងមុខទៀត» ៕

ប្រភពរូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

1 2 3 4 5 y


ចែករំលែក៖