ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន កោតសរសើរសមត្ថភាពកីឡាករជម្រើសជាតិកម្ពុជាដែលបានខិតខំលេងបានយ៉ាងល្អក្នុលក្ខណៈមិត្តភាពអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី២៩ ខែមីនា កោតសរសើរសមត្ថភាពក្មួយៗកីឡាករជម្រើសជាតិកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អក្នុលក្ខណៈមិត្តភាពអន្តរជាតិ

សម្តេចបានមានប្រសាសន៍ថា «សូមអបអរសាទរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំប្រកួតជាមួយក្រុមកីឡាបាល់ទាត់ ហ៊្សកដានី(Cambodia -០ vs Jordan-7)ក្នុងការប្រកួតពានរង្វាន់ជើងឯកអាស៊ី២០១៩ វគ្គជម្រុះជុំចុងក្រោយ (AFC Asian Cup 2019 Final Group Qualifiers )ដែលទើបបានបញ្ចប់ នៅពហុកីឡដ្ឋានអន្ដរជាតិ King Abdullah II នៅមុននេះបន្តិច។

ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករជម្រើសជាតិកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អក្នុលក្ខណៈមិត្តភាពអន្តរជាតិ ដែលបានបង្ហាញអោយឃើញពីការរីកចម្រើន វិស័យកីឡានៅក្នុងប្រទេសកម្ពុជាយើង។ ចាញ់ឈ្នះគឺជាការធម្មតា សង្ឃឹមថាក្មួយៗកីឡាករនឹងខិតខំ លេងអោយកាន់តែល្អដើម្បីទទួលជ័យជំនះនៅក្នុងការប្រកួតលើកក្រោយ។

អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា និងសូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់នៅ ក្នុងការប្រកួតលក្ខណៈអន្តរជាតិខាងមុខទៀត» ៕

a c d


ចែករំលែក៖