ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន កំពុងស្នាក់នៅទីក្រុង Davos ប្រទេសស្វីស ដើម្បីចូលរួមវិទិកាសេដ្ឋកិច្ចពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមជាមួយគណៈប្រតិភូជាន់ខ្ពស់ ខណៈនេះ បាននិងកំពុងស្ថិតនៅទីក្រុង Davos ប្រទេសស្វ៊ីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ។

សម្តេចតេជោបានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៨ ខែមករា យ៉ាងដូច្នេះថា៖

«ពេលនេះខ្ញុំកំពុងស្នាក់នៅទីក្រុង Davos ប្រទេសស្វីស ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក។ ធាតុអាកាសនៅទីនេះគឺត្រជាក់ខ្លាំង (-16) ។ ក្នុងពេលបីថ្ងៃនេះគឺខ្ញុំនិងគណៈប្រតិភូនឹងមានការរវល់ច្រើននៅក្នុងកិច្ចប្រជុំ រួមទាំងជំនួបទ្វេភាគីជាមួយប្រមុខដឹកនាំប្រទេសមួយចំនួន ជាពិសេសគឺក្នុងការត្រៀមរៀបចំ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ។

សូមជូនរូបភាពមួយចំនួនពី Davos និង សូមជូនពរបងប្អូនជនរួម ជាតិជួបតែសំណាងល្អគ្រប់ៗគ្នា» ៕

5 1 2 3 4


ចែករំលែក៖