ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន លេងកីឡាវាយកូនគោល មុនដឹកនាំប្រតិភូចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅស្វុីស១សប្តាហ៍

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានហាត់កីឡាវាយកូនគោល មុនពេលសម្តេចដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វុីស នាថ្ងៃទី១៥ ខែមករា ដែលមានរយៈពេលពេញមួយសប្តាហ៍នោះ ។

សម្តេចបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «សូមអភ័យទោសបងប្អូន ដែលខ្ញុំយកថ្ងៃធ្វើការមកវាយកូនគោល ដោយហេតុថា ថ្ងៃអាទិត្យទី១៥ ខែ មករា ឆ្នាំ ២០១៧ នេះ ខ្ញុំត្រូវដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសរយះពេលពេញមួយសប្តាហ៍។ សំរាប់ថ្ងៃ សៅរ៍ ទី១៤ ស្អែកនេះ ខ្ញុំក៏មិនមានពេលសំរាកដែរ គឺត្រូវធ្វើការពេញមួយថ្ងៃរហូតដល់យប់។

ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ» ៕

1 2 4


ចែករំលែក៖