ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ក្មួយៗ និងចៅៗជាសិស្ស និស្សិតនៅទូទាំងប្រទេស ត្រូវមានជំនឿជឿជាក់លើខ្លួនយើងផ្ទាល់ក្នុងការសិក្សា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖

«ក្មួយៗ និងចៅៗជាសិស្ស និស្សិតនៅទូទាំងប្រទេស ត្រូវមានជំនឿជឿជាក់លើខ្លួនយើងផ្ទាល់ក្នុងការសិក្សា ។ មិនប្រាកដថាកូនចៅដែលកើតក្នុងត្រកូលអ្នកមានទ្រព្យ គឺសុទ្ឋតែរៀនពូកែជាងកូនអ្នកក្រនោះទេ។

ពិតណាស់ ការសិក្សារៀនសូត្រគឺត្រូវខិតខំប្រឹងប្រែងពឹងលើសមត្ថភាពផ្ទាល់ខ្លួន។ “រៀនទើបចេះ” ហើយច្បាស់ណាស់ គឺយើងអាចកាត់បន្ថយគម្លាតខួរក្បាលបាន បើក្មួយៗនិងចៅៗខិតខំប្រឹងប្រែងព្យាយាមសិក្សារៀនសូត្រ។ ប៉ុន្តែយើងមិនអាចកាត់បន្ថយគម្លាតទ្រព្យសម្បត្តិបានទេ ប្រសិនបើយើងមិនខិតខំប្រឹងប្រែងធ្វើការ ឬខិតខំប្រកបការងារ។

សូមជូនពរក្មួយៗ សិស្សានុសិស្ស និងនិស្សិតទូទាំងប្រទេស ទទួលបានជោគជ័យក្នុងការសិក្សា និងទទួលបានការងារធ្វើគ្រប់ៗគ្នាបន្ទាប់ពីបានបញ្ចប់ការសិក្សារួចហើយ» ៕


ចែករំលែក៖