ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ចៅស្រីមួយនេះកំពុងបង្ហាញនូវសមត្ថភាពតំណាងឲ្យការខិតខំរបស់ចៅៗផ្សេងទៀត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ថា៖

«ចៅស្រីមួយនេះកំពុងបង្ហាញនូវសមត្ថភាពតំណាងឲ្យការខិតខំរបស់ចៅៗផ្សេងទៀត។ ហ៊ុន ពេជ្រ មុនី្នវរលក្ខណ៍ ដែលមានឪពុកនិងម្តាយសុទ្ធតែបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅអាមេរិក និងអង់គ្លេស ពេលនេះអាយុ១០ឆ្នាំនាថ្ងៃទី២៥ ខែកក្កដា ២០១៧ខាងមុខ។ ជាចៅដែលប្រឹងរៀន និងរៀនពូកែនឹងត្រូវចេញទៅប្រឡងព្យាណូនៅប្រទេសសឹង្ហបូរីនៅថ្ងៃ២២កក្កដាខាងមុខនេះជាមួយសិស្សរួមសាលា២នាក់ទៀតដែល១នាក់អាយុ១៦ឆ្នាំភេទប្រុស និង១នាក់ទៀតអាយុ១៤ភេទស្រី។

វរលក្ខណ៍លេខ២ក្នុងចំណោមសិស្ស៣នាក់ដែលត្រូវចូលប្រឡងនៅប្រទេសសឹង្ហបូរី។ក្រៅពីព្យាណូចៅមួយនេះអាចសរសេរនិងនិយាយភាសាចិន អង់គ្លេសបានយ៉ាងល្អក្រៅពីភាសាខ្មែរដែលជាភាសាដើមកំណើត។ចៅចេះរាំរបាំបុរាណខ្មែរ គូរគំនូរនិងច្រៀង។

ខ្ញុំមានមហិច្ឆតាខ្ពស់ណាស់គឺក្នុងចំណោមចៅទាំងអស់ត្រូវមានថ្នាក់ឧត្តមសិក្សានិងក្រោយឧត្តមសិក្សាទាំងអស់។មិនថាលទ្ធផលយ៉ាងណាជាប់ឬធ្លាក់ខ្ញុំនៅតែមានមោទនភាពដូចពេល ហ៊ុន ម៉ាណែត តំណាងឲ្យសិស្សរៀនពូកែចេញទៅទស្សនកិច្ចនៅប្រទេសឆេកូស្លូវាគីនាទសវត្សរ៍១៩៨០» ៕

រូបភាព៖ ​ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖