ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ថ្ងៃអាទិត្យស្អែកនេះ ខ្ញុំនឹងចុះសួរសុខទុក្ខកូនក្មួយ និងចៅៗកុមារកំព្រានៅ អង្គការអហ្វេស៊ីប (AFESIP)នៅសង្កាត់ព្រៃស

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖

«សុខសប្បាយជាទេ បងប្អូនជនរួមជាតិ និងក្មួយៗយុវជន។ ជាធម្មតា ក្នុងនាមជា នាយករដ្ឋមន្រ្តី ខ្ញុំត្រូវបន្តពិនិត្យតាមដាន និងស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដើម្បីអោយបានដឹងពីសុខទុក្ខដោយផ្ទាល់ ជាពិសេសដើម្បីធានាបានថា ពលរដ្ឋទទួលបាននូវសេវាសង្គមពិតប្រាកដពីរាជរដ្ឋាភិបាល។ នៅថ្ងៃអាទិត្យស្អែកនេះ ខ្ញុំនឹងចុះសួរសុខទុក្ខកូនក្មួយ និងចៅៗកុមារកំព្រានៅ អង្គការអហ្វេស៊ីប (AFESIP)នៅសង្កាត់ព្រៃស។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍។ សូមបើកបរគោរពច្បាប់ចរាចរណ៍ មានការអធ្យាស្រ័យ និងយោគយល់គ្នា ដើម្បីសុវត្ថិភាពទាំងអស់គ្នា» ៕


ចែករំលែក៖