ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ប្រជាពលរដ្ឋខ្មែរបានប្រើប្រាស់សិទ្ឋិសេរីភាពទៅបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យពិតនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ថា ប្រជាពលរដ្ឋខ្មែរបានប្រើប្រាស់សិទ្ឋិសេរីភាពទៅបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យពិតនៅកម្ពុជា ។

សម្តេចតេជោថ្លែងយ៉ាងដូច្នេះថា៖

«ប្រជាពលរដ្ឋខ្មែរបានប្រើប្រាស់សិទ្ឋិសេរីភាពទៅបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យពិតនៅកម្ពុជា

យោងតាមរបាយការណ៍ប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ដែលបានប្រពឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នេះ គឺមានប្រជាពលរដ្ឋចំនួន ៨២.៨៩% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន ៨,៣៨០,២១៧ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៃគណបក្សនយោបាយដែលខ្លួនពេញចិត្ត នៅការិយាល័យបោះឆ្នោតទាំងអស់ចំនួន ២២,៩៦៧។

សូមអរគុណបងប្អូន កូនក្មួយ ជនរួមជាតិទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតដ៏ច្រើនលើសលប់គាំទ្រ គណបក្សប្រជាជនកម្ពុជា លេខ២០ ដែលមានចំនួនរហូតដល់ ៤,៨៧៥,១៨៩ សម្លេង។ បងប្អូនជនរួមជាតិពិតជាបានចូលរួមយ៉ាងសស្រាក់ស្រាំជាមួយទឹកមុខញញឹមញញែមក្នុងផ្លូវនៃលទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសបងប្អូនកូនក្មួយបានប្រើប្រាស់សិទ្ធិរបស់បងប្អូនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ» ៕

 


ចែករំលែក៖