ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ផ្លូវ១ខ្សែនៅស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«ផ្លូវ១ខ្សែនៅស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម

បងប្អូនជនរួមជាតិ ជាពិសេសនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនេះតែម្តង គឺឧស្សាហ៍ផ្ញើសារ (comments) ចូលមកផេកខ្ញុំ ក្នុងនោះគឺមានការស្នើសុំផ្លូវ១ខ្សែចាក់បេតុង ដែលមានប្រវែង ១៦.៧០គម ដែលឆ្លងកាត់ ៤ ឃុំ ក្នុងស្រុកស្រីសន្ឋរ ខេត្តកំពង់ចាម ដែលបានសាងសង់រួចខ្លះៗមកហើយ។ ផ្លូវនេះ គឺនឹងចាប់ផ្តើមសាងសង់ជាបន្តនៅថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៨ នេះ ដែលទទួលការសាងសង់បញ្ចប់ដោយក្រុមហ៊ុន ប៉េង ហួត ដែលគិតជាទឹកប្រាក់ប្រមាណ ៦លានដុល្លារ។ តាមការប៉ាន់ស្មានគឺផ្លូវ១ខ្សែនេះនឹងសាងសង់រួចនៅក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃនេះទៅ។

អរគុណក្រុមហ៊ុន ប៉េងហួត ដែលបានជួយឧបត្ថម្ភក្នុងការសាងសង់ផ្លូវ១ខ្សែនេះ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សង្ឃឹមថាក្មួយៗស្រុកស្រីសន្ធរនឹងផ្ញើ Comment អោយពូដឹងអំពីការសាង សង់ផ្ផ្លូវនេះនៅពេលខាងមុខ ថាតើបានសាងសង់ដល់ណាហើយ » ៕


ចែករំលែក៖