ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ពិតជារីករាយណាស់ នៅពេលដែលខ្ញុំបានមើលការដង្ហែក្បួនពេលបើកយុទ្ធនាការឃោសនារកសម្លេង ឆ្នោតសំរាប់ គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងលើបណ្តាញសង្គមថា៖ «ពិតជារីករាយណាស់ នៅពេលដែលខ្ញុំបានមើលការដង្ហែក្បួនពេលបើកយុទ្ធនាការឃោសនារកសម្លេង ឆ្នោតសំរាប់ គណបក្សប្រជាជនកម្ពុជា។ សមាជិកបក្សដ៏ថ្លៃថ្នូរ និងប្រកបដោយវិន័យរបស់យើងធ្វើ ដំណើរប្រកបដោយការសប្បាយរីករាយ និងសាមគ្គីភាព។ មានគ្រួសារដែលប្តីជិះម៉តូដឹកប្រពន្ធ ដែល មានកូនតូចក្នុងសម្លៀកបំពាក់គណបក្សដែលមានសញ្ញាទេវតាបាចផ្កា។

បងប្អូនមួយចំនួនបានចូលមកសួរតាមហ្វេសប៊ុក (Facebook) ថាអត់ឃើញ សម្តេចតេជោ ចេញ ហែរក្បួន។

ដើម្បីសាមគ្គីភាព និងការគាំទ្រដល់បេក្ខជន ក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេសក្នុង ឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំនិងចូលរួមហែរក្បួន បិទយុទ្ធនាការបោះឆ្នោតនាពេលខាងមុខនេះ។

សូមសមាជិកបក្សយើងរាប់លាននាក់ នៅគ្រប់ ខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ នៅទូទាំងប្រទេសចាត់ទុកថាខ្ញុំបានចូលរួមជា មួយបងប្អួននៅគ្រប់ទីកន្លែង។​ ចូលរួមហែរក្បួននិងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និង​ ការអភិ​ វឌ្ឍលើគ្រប់វិស័យ» ៕

រូបភាព៖ ​ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖