ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ពូសប្បាយចិត្តខ្លាំងណាស់ ដែលបានជួបសួរសុខទុក្ខកូនក្មួយដោយផ្ទាល់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា៖ «ពូសប្បាយចិត្តខ្លាំងណាស់ ដែលបានជួបសួរសុខទុក្ខកូនក្មួយដោយផ្ទាល់ មុននេះបន្តិច មុននឹងឡើងមកដល់វេទិកា។ ថ្ងៃនេះពូក៏សប្បាយចិត្តខ្លាំងណាស់ដែរ ដែលបានដឹងថា នៅតាមបណ្តារោងចក្រនានានឹងទទួលបងប្អូនកូនក្មួយជនពិការអោយមានឱកាសបានទទួលការងារធ្វើ ដូចពលរដ្ឋធម្មតាទូទៅ។ ព្រោះបងប្អូនជនពិការក៏ត្រូវការការងារ និងប្រាក់ចំណូលដើម្បីជីវ ភាពរស់នៅ ហើយពួកគេក៏នៅមានសមត្ថភាពអាចធ្វើការស្រាលល្មមៗក្នុងរោងចក្របានដែរ។

ខ្ញុំសូមស្វាគមន៍ កោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់រោងចក្រទាំងអស់ ដែលបានចូលរួមសហការ ផ្តល់ឱកាសការងារសមរម្យដល់បងប្អូនពិការនៅទូទាំងប្រទេស»៕

 


ចែករំលែក៖