ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ អរគុណលោកគ្រូ អ្នកគ្រូ ដែលបានខិតខំអប់រំបណ្តុះបណ្តាលក្មួយៗសិស្សា នុសិស្សប្រកបដោយការទទួលខុសត្រូវខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអរគុណលោកគ្រូ អ្នកគ្រូ ដែលបានខិតខំអប់រំបណ្តុះបណ្តាលក្មួយៗសិស្សា នុសិស្សប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

ហ្វេសប៊ុកសម្តេចតេជោបានបង្ហោះថា៖

«ថ្ងៃនេះ ក្មួយៗមានឱកាស និងកិត្តិយសដ៏ធំធេងបំផុត ដែលបានមកជួប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដោយផ្ទាល់នៅវិមានរដ្ឋាភិបាល។ ក្មួយៗបានធ្វើអោយឪពុកម្តាយមានកិត្តិយស និងរំភើបរីករាយបំផុតចំពោះជោគជ័យដែលអ្នកខ្លះគ្រាន់បានត្រឹមតែក្តីស្រម៉ៃប៉ុណ្ណោះ។ សូមអបអរសាទរសារជាថ្មីចំពោះក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុបទាំង ៦៣,៦៦៨ នាក់។

អរគុណលោកគ្រូ អ្នកគ្រូ ដែលបានខិតខំអប់រំបណ្តុះបណ្តាលក្មួយៗសិស្សា នុសិស្សប្រកបដោយការទទួលខុសត្រូវខ្ពស់។ សូមជូនពរក្មួយៗ ព្រមទាំងឪពុកម្តាយ និងអាណាព្យាបាលបានសប្បាយរីករាយនៅក្នុងថ្ងៃឈប់សម្រាកទាំងអស់គ្នា»៕ 

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

 


ចែករំលែក៖