ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីជប់លៀងពិសេស (Gala Dinner) អបអរសាទរ ខួបលើកទី៥០ របស់អាស៊ាន

ចែករំលែក៖

ប្រទេសហ្វីលីពីន៖ នៅរាត្រីថ្ងៃទី១២ ដដែលនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីជប់លៀង លៀងសាយភោជន៍ពិសេស (Gala Dinner) ក្នុងឱកាសអបអរសាទរ ខួបលើកទី៥០ របស់អាស៊ាន ដែលបានរៀបចំឡើងដោយ លោក រ៉ូត្រីហ្គោ ឌូតឺតេ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និង ជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន និងលោកជំទាវ ដែលបានប្រារព្វឡើងជាមហាកិត្តិយដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីថ្វាយ និងជូនព្រះករុណាស៊ុលតង់ សម្តេច លោក ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេស ដែលបានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៣១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីននាពេលនេះ។

ជាមួយនឹងពិធីអបអរសាទរខួបលើកទី៥០ នៃថ្ងៃបង្កើតសហគមន៍អាស៊ាន លោក រ៉ូត្រីហ្គោ ឌូតឺតេ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និង ជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន បានថ្លែងនូវការកត់សំគាល់ថាចាប់តាំងពីការ បង្កើតអាស៊ាននៅឆ្នាំ១៩៦៧ ពោលគឺអាស៊ានបានប្រែក្លាយយ៉ាងឆាប់រហ័ស ទៅជាតំបន់ដែលមានសុខសន្តិភាព វិបុលភាព និងមានសុខដុមរឹងមាំ។

លោកប្រធានាធិបតីមានប្រសាសន៍បន្តថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរបស់យើងនៅពេលនេះ ស្ថិតក្រោមប្រធានបទ ភាពជាដៃគូដើម្បីធ្វើការផ្លាស់ប្តូរ ការរួមចំ ណែកជាមួយពិភពលោក ដែលនេះនឹងបង្ហាញឲ្យឃើញពីចក្ខុវិស័យ នៃការប្តេជ្ញាចិត្តរួមរបស់បណ្តាមេដឹកនាំទាំងអស់ ក្នុងកាបង្កើនកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជាជាតិក្នុងតំបន់ អាស៊ាន និងប្រជាជាតិក្នុងតំបន់អាស៊ីបូព៌ាទាំងមូល រស់នៅប្រកបដោយភាពសប្បាយរីករាយ រីកចម្រើន សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនសង្គមសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៃយើងទាំងអស់គ្នាដែលរស់ នៅលើភពផែនដីយើងនេះ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖