ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីសាមញ្ញកម្ពុជា អញ្ជើញចុះសួរសុខទុក្ខក្មួយៗ ចៅៗ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនៅ សាលារៀនបេះដូងសម្រាប់វិជ្ជា នៃព្រះវិហារគ្រឹស្ទបរិស័ទផលដំបូង

ចែករំលែក៖

ខេត្តតាកែវ៖ នៅក្នុងពេលអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យសមិទ្ឋផលសាលារៀនមួយចំនួន តាមដងផ្លូវនៅខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីសាមញ្ញកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខក្មួយៗ ចៅៗ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនៅ សាលារៀនបេះដូងសម្រាប់វិជ្ជា នៃព្រះវិហារគ្រឹស្ទបរិស័ទផលដំបូង ស្ថិតក្នុងភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ក្រោយពីបានសួរសុខទុក្ខ និងស្វែងយល់អំពីការសិក្សារៀនសូត្ររបស់ក្មួយៗ និងចៅៗរួចហើយ សម្តេចតេជោ និងសប្បុរសជនបានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់សាលា និងសម្រាប់ក្មួយៗនិងចៅៗផងដែរ។

សម្តេចតេជោ ហ៊ុន សែន ស្រឡាញ់ក្មួយៗ និងចៅៗ គ្រប់ៗគ្នា ដោយមិនប្រកាន់ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ការខិតខំសិក្សារៀនសូត្រ និងធ្វើជាសិស្សល្អ និងពលរដ្ឋល្អ គឺជាមោទនៈភាពរបស់ឪពុកម្តាយ ក៏ដូចជាមោទនៈភាពរបស់ សម្តេចតេជោ ផ្ទាល់ផងដែរ៕

b1

dw

ce

aes


ចែករំលែក៖