ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញមកដល់ទីក្រុងហាណូយនៅម៉ោងប្រមាណ១០ព្រឹក

ចែករំលែក៖

វៀតណាម៖ នៅម៉ោងប្រមាណ ១០:០០ ព្រឹកថ្ងៃទី ២០ ខែ ធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញមកដល់ទីក្រុងហាណូយ នៅប្រទេសវៀតណាម ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ២០-២១ ខែ ធ្នូ ឆ្នាំ២០១៦។

មានមន្រ្តីសំខាន់ៗជាច្រើនរបស់ប្រទេសវៀតណាមបានមកទទួលស្វាគមន៍ សម្តេចតេជោ ក្នុងនោះមានដូចជា លោក Mai Tien Dung រដ្ឋមន្រ្តីនាយកខុទ្ទកាល័យរដ្ឋាភិបាល លោក Thach Du អគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និង លោក Dang Dinh Quy អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងមន្រ្តីសំខាន់ៗមួយចំនួនទៀត។ ក្នុងនោះក៏មាននិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសវៀតណាមក៏បានមកទទួលស្វាគមន៌សម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ។

ក្រោយពីអញ្ជើញចុះពីយន្តហោះពិសេសរួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅ គោរពវិញ្ញាណក្ខ័ន្ឋ និងបំពាក់កម្រងផ្កានៅ វិមានអនុស្សាវរីយ៍និងយុទ្ឋជនពលី នៅទីក្រុងហាណូយ និងបន្ទាប់មក សម្តេចតេជោ បានអញ្ជើញទៅដាក់កម្រងផ្កានៅវិមាន លោកប្រធាន ហូ ជីមិញ។ បន្ទាប់មកទៀត សម្តេចតេជោបានអញ្ជើញទៅវិមានរដ្ឋាភិបាល ៕

1

2


ចែករំលែក៖