ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវិញហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញហើយដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។

សម្តេចតេជោបានថ្លែងថា« ថ្ងៃអាទិត្យទី ៣០ មេសានេះ ខ្ញុំនឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣០ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន កាលពីម្សិលមិញនេះ។ នៅក្នុងកិច្ចប្រជុំនេះ គឺប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំង១០ បានឯកភាពគ្នាក្នុង ពង្រឹងសន្តិសុខ ទប់ស្កាត់រាល់នូវអំពើភេរវកម្ម និងការជួញដូរគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីថែរក្សាសន្តិ ភាព និងខិតខំពង្រឹងសេដ្ឋកិច្ចក្នុងតំបន់អោយកាន់តែរីកលូតលាស់ ដែលនាំមកនូវផលប្រយោជន៌ សម្រាប់ប្រជាជាតិទាំងអស់។ ទន្ទឹមនឹងនេះ ប្រមុខដឹកនាំអាស៊ានក៏បានចុះហត្ថលេខារួមលើ សេចក្តីថ្លែងការណ៍ស្តីពីតួនាទីរបស់មុខងារសាធារណៈជាកាតាលីករដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥” ផងដែរ។

កម្ពុជាមានមោទនៈភាពក្នុងនាមជាសមាជិក ដែលតែងតែចូលរួម និងគាំទ្រនូវសេចក្តីសម្រេចនានារបស់ អាស៊ានដែលនាំមកនូវសន្តិភាព ស្ថេរភាព និងការរីកចម្រើនរួមគ្នានៅក្នុងតំបន់ និងក្នុងពិភពលោកទាំង មូល» ។

សម្តេចតេជោបានសូមជូនពរជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕


ចែករំលែក៖