ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យ សាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសអញ្ជើញដង្ហែព្រះមហាក្សត្រកម្ពុជា សម្តេចម៉ែ សម្តេចយាយយាងមកឆ្លងឆ្នាំ ចាស់ចូលឆ្នាំសកលថ្មី២០១៧ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ ក្មួយៗចៅៗ សិស្សានុសិស្សនៅសាលាចំនួន៦ នៅក្នុងខេត្តព្រះសីហនុ។

សាលារៀនទី៤ គឺសាលាបឋមសិក្សាហ៊ុនសែនក្រុងព្រះសីហនុ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅទីនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រមទាំងសប្បុរសជនផ្តល់ជូន អគាសិក្សា១ខ្នងកំពស់៣ជាន់ មាន៣០បន្ទប់ ទីចាត់ការ១ខ្នងមាន៣បន្ទប់ និងធ្វើតារាងបាល់ទាត់ និងបាល់បោះ។

ដើម្បីអនាគតល្អ ក្មួយៗ និងចៅៗត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចកិត្តិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់ៗគ្នា៕

33 1 2 4 5


ចែករំលែក៖