ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំតុមូលចិនលើកទី៥ នៅសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើដំណើរពីភ្នំពេញទៅចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ២០-២៣ ខែ មីនា ឆ្នាំ ២០១៧ ក្រោមប្រធានបទ «ឧត្តមានុវត្តន៍ ស្តីពីការចូលជាសមាជិកនៃប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)» ដែលត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយ WTO និងរដ្ឋាភិបាលនៃប្រទេសជាប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជូនដល់ក្រុមប្រទេស LDCs ដទៃទៀត ដែលសុំចូលជាសមាជិក WTO ឲ្យជោគជ័យដូចកម្ពុជា រួមទាំងប្រទេស LDCs ចំនួន៨ ផ្សេងទៀត ៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោហ៊ុនសែន

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1275949715786856/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1275924539122707/” width=”600″ height=”400″ onlyvideo=”1″]

 

 


ចែករំលែក៖