ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋាន និងសម្ពោធមណ្ឌលកីឡា នៃពហុកីឡដ្ឋានជាតិមរតកតេជោ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន និងសម្ពោធមណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលបានសាងសង់រួចរាល់ក្នុងដំណាក់កាលទី១នេះ រួមមាន: មជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, ទីលានបាល់ទះ និង អគារស្នាក់នៅរបស់អត្តពលិក។ ក្រៅពីការសម្ពោធហេដ្ឋារចនាសម្ព័ន្ធកីឡា សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាកិត្តិយសបើកការដ្ឋានសាងសង់ពហុកីឡដ្ឋានបាល់ទាត់ ដែលជាការសាងសង់ក្នុងដំណាក់កាលទី២ផងដែរ ៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1290078697707291/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1290074667707694/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1290047354377092/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1290029854378842/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1290007551047739/” width=”600″ height=”400″ onlyvideo=”1″]

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1289991787715982/” width=”600″ height=”400″ onlyvideo=”1″]
ចែករំលែក៖