ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនឆ្នាំ២០១៧ ក្រោមប្រធានបទ«គ្រូបង្រៀនជាវិស្វករព្រលឹងនៃយុវជនជំនាន់ក្រោយ » ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ។ ការប្រារព្ឋជាទិវានេះឡើង គឺដើម្បីបង្ហាញពីការដឹងគុណដល់គ្រូបង្រៀននៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៩៧មកម៉្លេះ ដើម្បីបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារចំពោះគ្រូបង្រៀននៅទូទាំងប្រទេស ។ ពិធីព្រឹកនេះគឺមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាគ្រប់លំដាប់ថ្នាក់ តំណាងអង្គការជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ និងសាស្រ្តចារ្យសាកលវិទ្យាល័យរាជធានីខេត្តក្រុងជាច្រើនរូប៕ 

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1476551439060015/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1476529215728904/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1476514942396998/” width=”600″ height=”400″ onlyvideo=”1″]
ចែករំលែក៖