ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ទៅ​ដល់ទីក្រុងបាងកកប្រទេសថៃ

ចែករំលែក៖

ប្រទេសថៃ៖ នៅម៉ោង៩:១៥នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រភិភូកម្ពុជា អញ្ញើញដល់ទីក្រុងបាងកកប្រទេសថៃហើយដោយសុវត្តិភាព ដើម្បីចូលរួមក្នុងព្រះរាជពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីតព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej ។

ការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាមន្ត្រីថ្នាក់ដឹកនាំរបស់ប្រទេសថៃផងដែរ។

ការអញ្ជើញ​ចូលរួម​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក្នុង​ពិធី​នេះ គឺ​ដើម្បី​សម្តែង​សមានចិត្ត និង​មរណទុក្ខ​ដ៏​ស្មោះស្ម័គ្រ​ថ្វាយ និង​ជូន​ចំពោះ​រាជវង្សានុវង្ស រាជរដ្ឋាភិបាល និង​ប្រជាជន​ថៃ ព្រមទាំង​សម្តែង​ការគោរព​ចុងក្រោយ​ចំពោះ​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​អតីតព្រះមហាក្សត្រ​ថៃ ដែល​បាន​សោយ​ទីវ​ង្គ​ត​កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1496940810354411/” width=”600″ height=”400″ onlyvideo=”1″]


ចែករំលែក៖