ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកពិធីតាំងពិពណ៍ចិនអាស៊ានលើកទី១៣

ចែករំលែក៖

ប្រទេសចិនៈ នៅព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៦  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធបើកពិធីតាំងពិព័រណ៌ចិន អាស៊ានលើកទី១៣ ជាផ្លូវការ នៅទីងណាននីញ ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពី លោក ចាង កាវលី ឧបនាយករដ្ឋមន្រ្តីចិន និងបណ្ដាប្រមុខថ្នាក់នាំអាស៊ានមួយចំនួនទៀត ព្រមទាំងតំណាងក្រុមហ៊ុនធំៗ និងវិស័យឯកជនជាច្រើននៅក្នុងប្រទេសចិនផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វត្តមានសម្តេចអញ្ជើញចូលរួមក្នុងពិធីពិពរណ៍នេះគឺដើម្បីកៀងគរអ្នកវិនិយោគចិនទៅវិនិយោគនៅកម្ពុជាអោយកាន់តែច្រើនឡើងថែមទៀត និងដើម្បីបង្ហាញផលិតផលខ្មែរមកកាន់ទីផ្សារប្រទេសចិន។ ជាពិសេសទៀតនោះគឺដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងចិន និងកម្ពុជាអោយកាន់តែប្រសើរឡើង ៕

fb_img_1473590768078 fb_img_1473590765203 fb_img_1473590762353 fb_img_1473590759850 fb_img_1473590757195 fb_img_1473590754303

 


ចែករំលែក៖