ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ អបអរសាទរខួបលើកទី៩ នៃការចុះបញ្ជី ប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអបអរសាទរខួបលើកទី៩ នៃការចុះបញ្ជី ប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក ។

សម្តេចតេជោបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ថា៖ «ថ្ងៃនេះគឺជាខួបលើកទី៩ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០១៧)។ សព្វថ្ងៃនេះ ប្រាសាទព្រះវិហារ ដ៏ល្បីល្បាញរបស់កម្ពុជា បាននឹង កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន។

ក្រោមការខិតខំប្រឹងប្រែងរបស់ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានការពារ និងទាមទារប្រាសាទព្រះវិហារតាមផ្លូវច្បាប់មកវិញ ព្រមទាំងបានចុះបញ្ជី “ប្រាសាទព្រះវិហារ” ជា “បេតិកភ័ណ្ឌពិភពលោក” ដោយអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨។

សូមបងប្អូនទៅទស្សនា ប្រាសាទព្រះវិហារ ដែលជាកេរ្តិ៍តំណែលវប្បធម៍ជាតិដ៏ល្បីល្បាញ នៅខេត្ត ព្រះវិហារ និងសូមចូលរួមថែរក្សាការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសអោយបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់» ៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖