ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ ខេត្តកោះកុងកំពុងប្រែក្លាយខ្លួនជាតំបន់អភិវឌ្ឍមួយកាន់តែមានសក្តានុពល តាមរយៈគម្រោងអភិវឌ្ឍរបស់ចិន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«ខេត្តកោះកុងជាតំបន់ដែលមានសក្តានុពលខ្លាំងទាំងវិស័យទេសចរណ៍ និងការអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្ម ដោយសារតែកត្តាភូមិសាស្ត្រអំណោយផលខ្លួនឯងផ្ទាល់ ព្រំប្រទល់ជាប់ខេត្តព្រះសីហនុ ជាពិសេសមានព្រំប្រទល់ជាប់ប្រទេសថៃ ដែលជាច្រកដ៏សំខាន់មួយក្នុងការនាំទំនិញចេញចូលផងដែរ។ ហើយអ្វីដែលពិសេសនោះ វិនិយោគិនចិនបានចំណាយលុយរាប់លានដុល្លារ ដើម្បីវិនិយោគគម្រោងអភិវឌ្ឍធំៗនៅខេត្តនេះផងដែរ។

គម្រោងធំៗរបស់ចិនដែលអាចប្រែក្លាយខេត្ត កោះកុងជាតំបន់អភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងដូចជាគម្រោងទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរនេះជាដើម ដែលបានប្រមូលផ្តុំចំរុះទៅដោយ ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ សណ្ឋាគារផ្កាយ៥ ខុនដូរ បឹងកាឡូ អគារការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីលានវាយកូនគោល និងសួនកំសាន្តខ្នាតអន្តរជាតិ ជាដើម។ គម្រោងក្រុងវិស្សមកាលទេសចរណ៍នៅខេត្តកោះកុងដ៏ធំបែបនេះ នឹងកាន់តែទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនថែមទៀតមកកាន់កម្ពុជា។ ហើយនឹងមានការសាងសង់សណ្ឋាគារកាន់តែច្រើនបន្ថែមទៀតដើម្បីបំពេញតម្រូវការភ្ញៀវទេសចរនាពេលខាងមុខ។

ខេត្តកោះកុងកំពុងប្រែក្លាយខ្លួនជាតំបន់អភិវឌ្ឍមួយកាន់តែមានសក្តានុពល តាមរយៈគម្រោងអភិវឌ្ឍរបស់ចិន។ ជាពិសេសរាជរដ្ឋាភិបាលកំពុងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ធ្វើយ៉ាងណាឱ្យតំបន់នេះ មានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ»៕


ចែករំលែក៖