ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ ព្រឹកនេះធ្វើការនៅផ្ទះ រាសីឡើង ដោយប្រពន្ធចូលមក ថតរូបជាមួយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ​យ៉ាងដូច្នេះថា៖

«ព្រឹកនេះធ្វើការនៅផ្ទះ រាសីឡើងដោយប្រពន្ធចូលមកថតរូបជាមួយនៅក្នុងការិយាល័យតែម្តង ។

សុំទោសពេលណាខ្ញុំពិនិត្យនិងចុះហត្ថលេខាលើឯកសារនៅផ្ទះខ្ញុំតែងស្លៀកខោជើងខ្លីនិងអាវដៃខ្លី។

កូនៗចៅៗគេនៅផ្ទះរបស់គេនិងមានការងារដែលត្រូវធ្វើសម្រាប់កូនៗ ឯចៅៗទៅសាលារៀន។

តានិងយាយនៅផ្ទះតែ២នាក់ពេលណាខ្ញុំចេញទៅធ្វើការយាយនៅផ្ទះម្នាក់ឯង។ពេលណាយាយចេញទៅធ្វើការខ្ញុំនៅផ្ទះម្នាក់ឯង។ពេលចេញទៅធ្វើការទាំងអស់គ្នាផ្ទះនេះអត់ម្ចាស់នៅទេ។

រាសីឡើងទាំងយាយទាំងតានៅផ្ទះទាំងអស់គ្នាហើយយាយមកថតរូបក្នុងការិយាល័យដែលខ្ញុំយករូបថតនេះបង្ហោះfacebookមិនឱ្យគាត់ដឹង» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖