ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេជោ​ ៖​ ប្រកាស​លទ្ធផល​បោះឆ្នោត​យប់​នេះ​ ឃើញ​ថា​ គណបក្សប្រជាជនកម្ពុជាកំពុងឈ្នះនាំមុខ​ភ្លូកទឹកភ្លូកដី

ចែករំលែក៖

ភ្នំពេញ​៖សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ យោងតាមការប្រកាសលទ្ធផល​បណ្តោះអាសន្នរបស់ គ.ជ.ប កន្លងមកនេះ គឺគណបក្សប្រជាជនកម្ពុជាកំពុងឈ្នះនាំមុខ​ភ្លូកទឹកភ្លូកដី​។

ហ្វេសប៊ុក​ផេក​ផ្លូវការ​សម្តេច​តេជោ​ សរសេរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​សីហា​ ថា​ នៅម៉ោង៧:៣០ យប់នេះថ្ងៃទី១៥ ខែសីហា គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃចំនួនអាសនៈអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។

នៅក្នុងការប្រកាសលទ្ឋផលយប់នេះគឺនឹងមានការប្រកាសឈ្មោះបេក្ខជនតំណាងរាស្ត្រទាំង១២៥នាក់ផងដែរ។ យោងតាមការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប កន្លងមកនេះ គឺគណបក្សប្រជាជនកម្ពុជាកំពុងឈ្នះនាំមុខភ្លូកទឹកភ្លូកដី។

សម្តេច​សូមអរគុណបងប្អូនរួមជាតិ និងកូនក្មួយយុវជន កម្មករកម្មការនីទាំងអស់ដែលបានទៅបោះឆ្នោតគាំទ្រឲ្យ គណបក្សប្រជាជនកម្ពុជា លេខ២០ ដើម្បីខ្ញុំមានឱកាសបន្តដឹកនាំកម្ពុជាឲ្យរីកចម្រើនដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសជាតិយើងទាំងមូល៕


ចែករំលែក៖