ព័ត៌មានទាន់ហេតុការណ៍៖

សម្ពាធទាបបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងបាក់ដីស្លាប់និងបាត់ខ្លួនជាច្រើននៅប្រទេសកូឡុំប៊ី

ចែករំលែក៖

បើទោះបីជិតឈានចូលដល់រដូវរំហើយ ដែលមានខ្យល់ត្រជាក់គ្រប់ដណ្តប់តំបន់ជាច្រើននៅជុំវិញពិភពលោក ដែលជា រដូវកាលមិនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែដោយសារតែអាកាសធាតុប្រែប្រួលតំបន់ជាច្រើននៅលើពិភពលោក ប្រឈមនឹង សម្ពាធ ទាបក្លាយទៅជាព្យុះភ្លៀងបង្កឲ្យមានផលប៉ះពាល់តំបន់ជាច្រើនលើពិភពលោក ក្នុងនោះ មានតំបន់អាស៊ី អាមេរិក ជាដើម។

សម្ពាធទាបនៅក្នុងប្រទេសវៀតណាម ក្លាយទៅជាព្យុះលេខ១២ បានបណ្តាល ឲ្យមានគ្រោះទឹកជំនន់និងបាក់ដី បានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន ។ នៅ ពេលនេះក្នុងប្រទេសវៀតណាម មានអ្នក ស្លាប់ កើនឡើងជាង១០០នាក់ហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ដោយឡែកនៅក្នុងទីក្រុង តូរីនតូ ប្រទេសកូឡុំប៊ី នៅថ្ងៃទី៩ខែវិច្ឆិកា ក៏មាន ហេតុការណ៍បាក់ដី បណ្តាលឲ្យមានអ្នក ស្លាប់ ៤នាក់ របួស២៨នាក់ និង ១៨នាក់ ផ្សេងទៀតបាត់ខ្លួន ។

លោក Oscar Campo រដ្ឋបាលអគ្គា ធិការដ្ឋាន Cauca បានចេញប្រកាស អំពី អ្នកស្លាប់ បន្ទាប់ពីរងការវាយប្រហារ ដោយល្បាប់ភក់ កាលពីថ្ងៃអង្គារ ក្រោយពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ បង្កឲ្យទឹកទន្លេ La Paila ហូរព្រៀបច្រាំង។

លោក Juan Manuel Santos ប្រធានា ធិបតីកូឡុំប៊ី បានសម្តែងក្តីសោកស្តាយ និងបង្ហាញអំពីការចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់ ដែល បានស្លាប់ និងបានរត់ភៀសខ្លួនពីលំនៅ ឋាន ៕ ម៉ែវ សាធី


ចែករំលែក៖