ព័ត៌មានទាន់ហេតុការណ៍៖

សវនាការលើបណ្តឹងឧទ្ទរណ៍ប្រឆាំងនឹងដីកាដំណោះស្រាយក្នុងសំណុំរឿង០០៤/០១ ទាក់ទងនឹងជនត្រូវចោទ អ៊ឹម ចែម

ចែករំលែក៖

ភ្នំពេញ៖ អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៧ នេះបានបើសវនាការលើបណ្តឹងឧទ្ទរណ៍ប្រឆាំងនឹងដីកាដំណោះស្រាយក្នុងសំណុំរឿង០០៤/០១ ទាក់ទងនឹងជនត្រូវចោទ អ៊ឹម ចែម។ សវនាការដែលបានបើកជាសាធារណៈរយៈពេល ១៥ នាទី និងក្រោយមកបានធ្វើជាសម្ងាត់ បន្ទាប់ពីធ្វើសេចក្តីថ្លែងការណ៍បើក។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហមបានថែ្លងថា កាលដែលអង្គបុរេជំនុំជម្រះបើកសវ នាលារស្តាប់អំណះអំណាងរបស់ភាគីក្នុងសំណុំរឿង ០០៤/០១ ត្រូវបានធ្វើឡើង បន្ទាប់ពីអង្គបុរេជំនុំជម្រះបានទទួលបណ្តឹងឧទ្ទរណ៍របស់សហព្រះរាជអាជ្ញាអន្តរជាតិប្រឆាំងនឹងដីកាដំណោះស្រាយដែលចេញ ដោយការិយាល័យសហចៅក្រមស៊ើបអង្កេតនៅថ្ងៃទី២២ ខែកុម្ភៈ និងថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០១៧ កន្លងទៅ។

មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែថា សហចៅក្រមស៊ើបអង្កេតជាតិនិងអន្តរជាតិ បានចេញដីកាដំណោះស្រាយ រួមគ្នានៅក្នុងកិច្ចដំណើរការនីតិវិធីប្រឆាំង អ៊ឹម ចែម នៅក្នុងសំណុំរឿង ០០៤/១ កាលពីថ្ងទី២២ ខែកុម្ភៈឆ្នាំ ២០១៧ ដោយ បានលើកលែងការចោទប្រកាន់សំណុំរឿងនេះ ដោយសារថា តាមរយៈការវាយ តម្លៃរបស់សហចៅក្រមស៊ើបអង្កេតលើភស្តុតាងដែលប្រមូលបាននៅក្នុងអំឡុងពេលស៊ើបសួរ អ៊ឹម ចែម មិនស្ថិតនៅក្រោមយយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ឡើយ។ នេះមានន័យថា អ៊ឹម ចែម មិនមែនជាមេដឹកនាំជាន់ខ្ពស់ ឬក៏ជា ជនម្នាក់ក្នុងចំណោមមន្ត្រីដែលទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរបបខ្មែរក្រហមទេ។ បើតាមសហចៅក្រមស៊ើបអង្កេត ការលើកលែងការចោទប្រកាន់នេះក៏មានន័យថាពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ត្រូវបានបដិសេធ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សវនាការរបស់អង្គបុរេជំនុំជម្រះនេះមិនមែន ពិនិត្យលើអង្គសេចក្តីនៃសំណុំរឿង ០០៤/០១នេះទេ។ លោកបន្តថា នៅពេលបញ្ចប់សវនាការ អង្គបុរេជំនុំជម្រះនឹងលើកពេលសវនាការដើម្បីពិភាក្សាចេញសេចក្តីសម្រេចរបស់ខ្លួនថា តើនឹងច្រានចោលសំណុំរឿងនេះ ឬបញ្ជូនទៅជំនុំជម្រះ។ សេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍ នេះរំពឹងថានឹងអាចចេញក្នុងរយៈពេលយ៉ាងយូរបំផុត ៦ខែ ក្រោយពេលសវនាការនេះ៕


ចែករំលែក៖