ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាកាយសម្ព័ន្ធ ធ្វើតេស្តយុវជនអាយុក្រោម១៤ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ យុវជន មកពីខេត្តចំនួន៣ ដែលជាសមាជិក របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ត្រូវបានគណៈកម្មធ្វើតេស្តសមត្ថភាព ជំហានទី១ ឈានចូលដំណាក់កាលសំរាញចុងក្រោយ សម្រាប់បំពេញបន្ថែម ដើម្បីចូលរួមក្នុងជុំរំប្រមូលផ្តុំ ហ្វឹកហាត់ឆ្នាំ២០១៨ តបការផែនការ ក្រសួងអប់រំយុវជននិងកីឡា បានដាក់ចុះ កាលពីឆ្នាំ២០១៦កន្លងទៅ។ នេះបើយោងតាម ការឲ្យដឹង ពីលោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់ឲ្យដឹងតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃច័ន្ទទី៩ខែតុលាឆ្នាំ២០១៧ ។

លោក អគ្គលេខាធិការ មានប្រសាសន៍ថា កម្មវិធីប្រកួតតេស្តសមត្ថភាព របស់យុវជនកីឡាកាយសម្ព័ន្ធដែលធ្វើឡើង កាលពីព្រឹកថ្ងៃអាទិត្យ ទី៨ខែតុលាឆ្នាំ២០១៧នោះ គឺជាជំហានដំបូងក្រោមប្រធានបទ ការជ្រើសរើសកីឡាករកាយសម្ព័ន្ធថ្នាក់មូលដ្ឋានសម្រាប់ឆ្នាំ២០១៨ “1st Test Event for Youth Olympic Games 2018 ”។ ក្នុងនោះយុវជនមកពីខេត្តទាំង៤ខាងលើ គឺមកពីខេត្ត ក្រចេះ មានអត្តពលិក ៦នាក់ ប្រកួតលើវិញ្ញាសាឧបករណ៍ចំនួន៦ប្រភេទ ទទួលចំណាត់ថ្នាក់លេខ១ ។ អត្តពលិក មកពីខេត្តកំពុងឆ្នាំ៦នាក់ ទទួលបានចំណាត់ថ្នាក់លេខ២ ។ អត្តពលិកមកពី ខេត្តតាកែវ ៦នាក់ ទទួលបានចំណាត់ថ្នាក់លេខ៣ និងអត្តពលិក មកពីខេត្តក្រចេះក្រុមទី២ ទទួលបានចំណាត់ថ្នាក់ទី៤។

លោកអគ្គលេខាធិការបានបញ្ជាក់ថា ជំហានទី១ មានយុវជនបានចូលរួមធ្វើតេស្ត៣០នាក់ ជ្រើសររើសបាន២៤នាក់ ។ ជំហានទី២និងជ្រើសរើសចេញពី២៤នាក់ យកតែ១០នាក់ដែលមានពិន្ទុច្រើន ។ ជំហានទី៣ ជ្រើសយក៦នាក់ក្នុងចំណោម ១០នាក់ដែលមានពិន្ទុល្អជាងគេ សម្រាប់ដាក់ចូលក្នុងជំរំប្រមូលផ្តុំយុវជនថ្នាល ក្រោមការគ្រប់គ្រង របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។ លោកបន្ថែមថា ដោយឡែក ថវិកាវិភាជន៍ របស់ក្រសួងអប់រំយុវជននិងកីឡា សហព័ន្ធត្រូវយកមកចំណាយ ការរដ្ឋាល ការងារ បណ្តុះបណ្តាលធនធានមនុស្ស និង កការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនានា ៕ សារីម


ចែករំលែក៖