ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធបាល់ទាត់អ៊ីតាលីកំពុងមានវិបត្តិគ្មានប្រធានថ្មីដឹកនាំ

ចែករំលែក៖

សហព័ន្ធបាល់ទាត់អ៊ីតាលី(FIGC) កំពុងស្ថិតក្នុងវិបត្តិមួយដ៏អាក្រក់បន្ទាប់ពីបរាជ័យក្នុងបោះឆ្នោតរើសប្រធានសហព័ន្ធថ្មី។ រឿងនេះកើតឡើងត្រឹមតែ២ខែកន្លះ ក្រោយក្រុមជម្រើសជាតិអ៊ីតាលីមិនបានទៅលេង World Cup នៅប្រទេសរុស្ស៊ីនៅឆ្នាំ២០១៨នេះ ។

ការបរាជ័យនៃការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធបាល់ទាត់ថ្មីគឺមានន័យថាស្ថាប័នមួយនេះត្រូវឲ្យខាងគណៈកម្មាធិការអូឡាំពិកអ៊ីតាលី(CONI)គ្រប់គ្រងជំនួសវិញ។

បន្ទាប់ពីបោះឆ្នោតជុំទីបួននៅសាលសន្និសីទ Fiumicino ជិតទីក្រុងរ៉ូមក្របខ័ណ្ឌបាល់ទាត់ដល់ទៅ៣របស់អ៊ីតាលីគ្មានបេក្ខជនឈរឈ្មោះ ។ តែលីកលំដាប់ទាបបែរជាមានវិញគឺលោក Cosimo Sibilia កាន់ Amature League (LND)លោក Gabriele Gravina កាន់លីកលំដាប់ទី៣និងធ្វើជាប្រធានសមាគមបាល់ទាត់អាជីព(AIC)ហើយលោក Damiano Tommani គ្រប់គ្រងផ្នែកសំខាន់មួយក្នុងលីក។

ការបរាជ័យនៃការបោះឆ្នោតនេះមានន័យថា សហព័ន្ធបាល់ទាត់អ៊ីតាលី នឹងគ្មានប្រធានដឹកនាំ ទាំងក្របខ័ណ្ឌ FIGC នឹងលីកកំពូល Serie A ហើយក្រុមជម្រើសជាតិគ្មានគ្រូបង្វឹកក្រោយពេលលោក Gian Piero Ventura ចុះចេញពីដំណែងក្រោយធ្លាក់ World Cup។

លោក Sibilia, Gravina និងលោក Tommasi គឺជាបេក្ខជនដល់នៅក្រោយប្រធានសហព័ន្ធបាល់ទាត់ពីមុន លោក Carlo Tavecchio ត្រូវបង្ខំចិត្តចុះចេញពីដំណែង ក្រោយជម្រើសជាតិធ្លាក់ចេញពី World Cup កាលពីប៉ុន្មានខែមុនហើយនេះគឺជាលើកដំបូងហើយចាប់ពីឆ្នាំ១៩៥៨ ៕ ដេវីត


ចែករំលែក៖