ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកបញ្ជូនយន្តហោះចម្បាំងទៅស្ទាក់យន្តហោះទម្លាក់គ្រាប់រុស្ស៊ីជិតអាឡាស្កា

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កាលពីថ្ងៃទី១២ ខែកញ្ញាថា យន្តហោះ ទម្លាក់គ្រាប់បែក ពីរគ្រឿង ប្រភេទ Tu-95MS របស់រុស្ស៊ីត្រូវយន្តហោះចម្បាំង អាមេរិកពីរគ្រឿង ទៅរារាំង ពេលហោះ ហើរ នៅជិត Alaska អតីតទឹកដីស៊ូវៀត លក់ទៅឲ្យអាមេរិក ។

នៅក្នុងសេចក្តីប្រកាស ក្រសួងការពារ ជាតិ អាមេរិក បានបញ្ជាក់ថាយន្តហោះ Tu -95MS កំពុងហោះហើរល្បាតនៅ៣តំបន់ ក្នុងដែនសមុទ្រភាគខាងជើង ជុំវិញប្រទេស រុស្ស៊ីនិង ដែនសមុទ្រ ប៉ូលខាងជើងផែនដី ជាផ្នែកមួយនៃការធ្វើសមយុទ្ធ Vostok- 2018 យន្តហោះទម្លាក់គ្រាប់រុស្ស៊ីត្រូវយន្តហោះចម្បាំងអាមេរិក ពីរគ្រឿង ប្រភេទ F-22 Raptor រារាំងផ្លូវ ។

សូមបញ្ជាក់ផងដែរថា យន្តហោះទម្លាក់ គ្រាប់រុស្ស៊ី គឺមានយន្តហោះចម្បាំងពីរ គ្រឿង ប្រភេទ Su-35 ការពារផងដែរ។

មន្ត្រីការពារជាតិរុស្ស៊ីបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់របស់ខ្លួនបានហោះហើរនៅក្នុងដែនអាកាសអន្តរជាតិ ដោយមិន បានចូលទៅដែនអាកាសអាមេរិកឬកាណាដាឡើយ។

សមយុទ្ធ Vostok-2018 មានទ្រង់ ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្ត្រ ដោយ មានការចូលរួមពីកម្លាំងទាហាន រាប់សិប មឺុននាក់ រថយន្ត រថក្រោះចម្បាំង ៣៦. ០០០គ្រឿង យន្តហោះចម្បាំង ១.០០០ គ្រឿង និងនាវាចម្បាំង ៨០គ្រឿង ។

ពាក់ព័ន្ធនឹងសកម្មភាពខាងលើ ភាគីអាមេរិកបានបញ្ជាក់ថា ទីបញ្ជាការ ការពារដែនអាកាស អាមេរិកខាងជើង បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់ Tu-95 ត្រូវបានការពារដោយយន្តហោះចម្បាំ Su-35 របស់អាមេរិក ដែលបានរារាំង ស្ទាក់នៅដែនអាកាសតំបន់សមុទ្រ ភាគ ខាងលិច Alaska ។ នេះជាលើកទីពីរ ហើយដែលរុស្ស៊ីមានសកម្មភាព ចូលដែន អាកាសអាមេរិក ក្នុងរយៈពេល១ខែចុង ក្រោយនេះ។

មន្ត្រីអាមេរិកបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់រុស្ស៊ីបានហោះចូលតំបន់ការពារដែនអាកាស របស់អាមេរិក ADIZ ។ យន្ត ហោះរុស្ស៊ីអាចហ្វឹកហាត់ ដើម្បីត្រៀមវាយ ប្រហារទៅលើ ប្រព័ន្ធការពារមីស៊ីល អាមេរិក នៅអាឡាស្កា៕ ម៉ែវ សាធី


ចែករំលែក៖