ព័ត៌មានទាន់ហេតុការណ៍៖

សាកលវិទ្យាល័យកម្ពុជា ជាប់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ មានយុវជនម្នាក់លោតពីលើអគារស្លាប់

ចែករំលែក៖

ភ្នំពេញ៖ សាកលវិទ្យាល័យកម្ពុជា ជាប់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ មានយុវជនម្នាក់សង្ស័យលោតពីលើអគារស្លាប់ ស្ថិតនៅបណ្តោយផ្លូវទ្រុងមាន់ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ។

សាកសពត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថអះអាងថា ឈ្មោះ ក្រុយ ចាន់ដាឡែន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ 120Z ក្រុមទី៤ ផ្លូវ១៥៦Z ភូមិ៤ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជាក់ទៀតថា តាមការបញ្ជាក់ពីឈ្មោះ បង់ ម៉ៃ ជាសន្តិសុខនៅសាលាសាកលវិទ្យាល័យកម្ពុជា ប្រាប់ថា មុនពេលកើតហេតុ ឃើញជនរងគ្រោះវាយកញ្ចក់អគារសាលាកម្ពស់៦ជាន់ ពេលវាយហើយ ជនរងគ្រោះបានអង្គុយសណ្តូកជើងលើបង្អួច ពេលនោះ គាត់(សន្តិសុខបង់ ម៉ៃ) បានស្រែកឃាត់ជនរងគ្រោះកុំឲ្យធ្វើអីចឹង តែជនរងគ្រោះមិនស្តាប់ ហើយក៏លោតពីលើចុះក្រោមបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ​៕ តុង សីហា

 


ចែករំលែក៖