ព័ត៌មានទាន់ហេតុការណ៍៖

សាកសពក្មេងប្រុសមិនស្គាល់អត្តសញ្ញាណអណ្តែតទឹកមកទើរនៅចំណុចស្ពានព្រះមុនីវង្សចាស់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពី ប្រជាពលរដ្ឋបានចោមរោមមើលសពក្មេងប្រុសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់អណែ្តតទឹកមកទើរនៅចំណុចស្ពានព្រះមុនីវង្សចាស់ ។

ហេតុការណ៍នេះកើតឡើង កាលពីម៉ោង១ និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ស្ថិតនៅចំណុចស្ពានព្រះមុនីវង្សចាស់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

image1

តាមសម្ដីប្រជាពលរដ្ឋដែលចោមរោមមើលខាងលើ បានលើកឡើងថា គេបានប្រទះឃើញសពក្មេងប្រុសម្នាក់ខាងលើនេះមិនដឹងអណ្ដែតមកពីណាទេ ក៏ស្រាប់តែឃើញមកទើរនៅទីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ តែម្ដង។

ក្រោយមកប្រជាពលរដ្ឋបានទាក់ទងសមត្ថកិច្ចជំនាញ់ចុុះមកធ្វើកោសល្យវិច័យ ៕ ស រស្មី
image2


ចែករំលែក៖