ព័ត៌មានទាន់ហេតុការណ៍៖

សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅ ក្នុងព្រៃខាងក្រោយភូមិ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលក្រោយពីប្រទះឃើញសាសព បុរសម្នាក់ដេកស្លាប់ ហោមធំក្លិនស្អុយ កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា សាសព្វឈ្មោះ បូរ សុខជាតិ ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

គ្រួសារសាកសព្វខាងលើបានឲ្យដឹងថា កាលពីថ្ងៃទី៤ខែមករានេះ មានសភាពរវើរវាយ ថាមានសមត្ថិច្ចតាមចាប់ចាប់ ហើយចេះតែរត់ចូលពូននៅក្នុងព្រៃ ហើយក៍តាមរកយកផ្ទះវិញ បានមួយភ្លែតក៍រត់ចូលទៅក្នុង ព្រៃបាត់តែម្ដង រហូតដល់គេប្រទះឃើញដេកស្លាប់ហោមស្អុយតែម្ដង ។

សាច់ញាតសាកសព្វបានបញ្ជាក់ថាសង្ស័យកើតជំងឺសរសៃប្រាសាទ ព្រោះជាមនុស្សញានស្រាស្រវ៉ឹងខួប ដើរផឹកស៊ីមិនដែលចូលផ្ទះ ។

ក្រោយសមត្ថកិច្ចស្រុកអន្លង់វែងចុះធ្វើកោសល្យវិច្ច័យរួចក៍បានប្រគល់សាកសពជូនក្រុមគ្រួសារយកមកធ្វើបុណ្យទៅតាមប្រពៃណី៕ ប៉ែននួន


ចែករំលែក៖