ព័ត៌មានទាន់ហេតុការណ៍៖

សាងសង់អគារក្បែរខ្សែភ្លើងមេឆក់កម្មករម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសជាងសំណង់ម្នាក់ កំពុងសាងសង់សំណង់អគារខ្ពស់ នៅពីក្រោមក្បែរខ្សែភ្លើងមេធំ ត្រូវចរន្តឆ្លងស្រូបឆក់បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅនៅវេលាម៉ោង០៨និង៤០ នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចកែងស្ថានីយសាំងសុខលាង ស្ថិតក្នុងភូមិ អូរកន្សែង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្ត រតនគិរី ។

ប្រភពថា ជនរងគ្រោះឈ្មោះ ជ្រឿន រុំ ប្រុស ជនជាតិ ខ្មែរ អាយុ ៣៧ មុខរបរជាងសំណង់ មានទីលំនៅភូមិអូរកន្សែងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី (រងរបួសធ្ងន់ ) ។
ក្រោយកើតហេតុ សាច់ញាតិបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ៕ ជីវ័ន្ត


ចែករំលែក៖