ព័ត៌មានទាន់ហេតុការណ៍៖

សារិកាព្រៃ Newcastle United ទិញបានតារាបាល់ទាត់កូរ៉េខាងត្បូងពី Swansea City

ចែករំលែក៖

ក្លិបបាល់ទាត់សារិកាព្រៃ Newcastle United បានប្រកាសថាពួកគេបានទទួលជោគជ័យ ក្នុងទិញខ្សែបំរើអន្តរជាតិកូរ៉េខាងត្បូង Ki Sung-yueng ពីក្រុម Swansea Cityដោយគ្នាតម្លៃខ្លួន ផ្ទេរឡើយ។

កីឡាករវ័យ២៩ឆ្នាំKi Sung-yueng គឺជាប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលលេងនៅWorld Cupក្នុងប្រទេសរុស្ស៊ីឆ្នាំនេះតែពួកគេបានធ្លាក់ត្រឹមវគ្គចែកពូល។ គាត់បានចូលរួមក្រុមជម្រើសជាតិពេលលេងជាមួយនឹងម៉ិចស៊ីកូ និងស៊ុយអែត តែអវត្តមានពេលកូរ៉េខាងត្បូងស៊ីអាល្លឺម៉ង់ 2-0 ដោយសារតែរបួសកំភួនជើង។

កីឡាករ Ki Sung-yueng បានថ្លែងថា “អ្នករាល់គ្នាពិតជាដឹងហើយថា ក្លិបNewcastle United ធំប៉ុនណា។ ខ្ញុំកំពុងតែអន្ទះសារចង់ចូលរួមជាមួយនឹងមិត្តរួមក្រុមថ្មីណាស់។ ទីនេះ មានបរិយាកាសល្អហើយមានការគាំទ្រយ៉ាងខ្លាំងខ្លាពីសំណាក់អ្នកគាទ្របាល់ទាត់របស់ខ្លួន”។

លោក Rafa Benitez អ្នកចាត់ការទូរទៅក្លិបNewcastle United ក៏បានកោតសសើរដល់ កីឡាករKi Sung-yuengថា ជាកីឡាករដែលមានបទពិសោធន៍ច្រើននៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League និងលើឆាកអន្តរជាតិ ៕ ដេវីត


ចែករំលែក៖