ព័ត៌មានទាន់ហេតុការណ៍៖

សារ៉ាយ សក្ខណា ព្រមានប្តីរឿងមានស្រី

ចែករំលែក៖

ភ្នំពេញ៖ វីដេអូសាកចិត្តរឿងនាំស្រីចូលផ្ទះសំណាក់របស់ប្តីតារាសម្តែងសារ៉ាយសក្កណាបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំង។ នាងថា នឹងមិនលើកលែងឲ្យប្តីដាច់ខាតប្រសិនបើប្តីនាងលួចលាក់មានស្រីថ្មីក្រៅផ្ទះនោះ។

ទោះមានឈ្មោះទៅរស់នៅក្រៅស្រុកក្តីក៏សារ៉ាយសក្កណា និងប្តីចេញចូលស្រុកខ្មែរជាញឹកញាប់ រហូតនាងនាំកូនស្រីវ័យ២ឆ្នាំមករៀនផងដែរ។ ក្រៅពីមកជួបមុខក្រុមគ្រួសារនាងក៏មានមុខជំនួញត្រូវមើលការខុសត្រូវផងដែរ ហើយពេលខ្លះប្តីនាងចេញចូលតែឯងប៉ុណ្ណោះ។វិលមកស្រុកលើកនេះនាងនៅតែ ពុំបានបោះបង់អាជីពសិល្បៈទេ គឺរាល់ពេលមកលេងស្រុកខ្មែរម្តងៗ នៅតែទទួលការងារសិល្បៈ ទាំងការសម្តែងភាពយន្ត និងថតស្ពតជាដើម។គម្រោងមកលើកនេះ ក្រៅពីមកពង្រឹងមុខជំនួញ អ្នកនាងក៏ទទួលឱកាសថតភាពយន្តផងដែរ ត្បិតអីអ្នកនាងនឹងត្រូវរស់នៅស្រុកខ្មែរ ជាច្រើនខែ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ អ្នកនាងសារ៉ាយ សក្ខណា បានទម្លាយសារគំរាមប្តី បន្ទាប់ពីប្តីសម្តែងឈុតមានស្រីក្រៅផ្ទះ ធ្វើឱ្យអ្នកនាងភ័យបះសក់ នាពេលកន្លងមក។សក្ខណា អះអាងថា បើដឹងថា ប្តីជាទីស្រលាញ់លួចមានស្រីខាងក្រៅ ក្បត់ចិត្តអ្នកនាងនោះ គ្មានហេតុផលដែលត្រូវនិយាយវែកញែកទៀតទេ គឺអ្នកនាងនឹងកាត់ផ្តាច់ចំណងស្នេហ៍តែម្តង ដោយគ្មានលើកទី២ជាដាច់ខាត ព្រោះជាការចរចាគ្នាតាំងពីលើកដំបូងម៉្លេះ។

តារាកូនមួយរូបនេះបញ្ជាក់ថា បើតាមទាន់ប្តីមានស្រី ជីវិតស្នេហារបស់អ្នកនាង នឹងត្រូវបញ្ចប់ ហើយអ្នកនាងក៏មិនជ្រើសរើសស្នេហាថ្មីដែរ ព្រោះអ្នកនាងមិនចង់ឱ្យមហាជននិយាយថា តារាសិល្បៈការហើយលែងលះៗនោះទេ។ អ្នកនាងថា កន្លងមក អ្នកនាងមានការជឿជាក់លើប្តី១០០ភាគរយ ប៉ុន្តែ ពេលនេះ អ្នកនាងក៏ស្រពេចស្រពិលខ្លះដែរ ខណៈដែលអ្នកនាងអះអាងថា មិនចង់ជួបស្នេហាផិតក្បត់ និងបែកបាក់នោះទេ។សក្ខណា គំរាមប្តីថា ប្រសិនបើតាមទាន់ប្តីកំពុងបណ្តើរស្រីចូលផ្ទះសំណាក់ ដូចក្នុងការសម្តែងនោះ គឺអ្នកនាងមិនអាចទទួលយកបានទេ នឹងត្រូវបញ្ចប់គ្នាតែម្តង គឺមិនអាចលើកលែងឱ្យបានទេ។

គួរបញ្ជាក់ថា សក្ខណា បានសម្រេចចិត្តចូលរោងការជាមួយលោកកែវ ប៊ុនមេត្រី អាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣ អំឡុងពេលអ្នកនាងកំពុងឡើងកូដខ្លាំងនៅក្នុងវិស័យភាពយន្ត។ សារ៉ាយ សក្ខណា មកស្រុកខ្មែរលើកនេះ នឹងត្រូវស្នាក់នៅរយៈពេល៣ខែ ដើម្បីពង្រឹងមុខជំនួញ។ ទន្ទឹមនឹងនោះ អ្នកនាងក៏បានទទួលថតភាពយន្តឱ្យផលិតកម្មមួយចំនួនផងដែរ ខណៈដែលផលិតករជាច្រើននៅតែចង់បានអ្នកនាងឱ្យគ្រងតំណែងតួឯក៕ វឌ្ឍនា


ចែករំលែក៖