ព័ត៌មានទាន់ហេតុការណ៍៖

សាលាខណ្ឌដូនពេញ បើកពិធីដេញគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ ឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃ០៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៨:០០នាទី នៅសាលាខណ្ឌដូនពេញ បានបើកពិធីដេញគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ ឆ្នាំ២០១៧ លើកទី២ សម្រាប់សង្កាត់បឹងរាំង សង្កាត់ផ្សារចាស់ និងសង្កាត់ស្រះចក ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី លោក-លោកស្រី អភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ ក្រុមមន្ត្រីការងារសាលារាជធានីគាំទ្រមូលដ្ឋានសង្កាត់ ការិយាល័យចំណុះ-ជំនាញជុំវិញខណ្ឌ ចៅសង្កាត់និងក្រុមគណ:កម្មការលទ្ធកម្មសង្កាត់បឹងរាំង សង្កាត់ផ្សារចាស់ និងសង្កាត់ស្រះចក រួមទាំងតំណាងក្រុមហ៊ុនអ្នកទទួលការ សរុបចំនួន៣០នាក់។

តំណាងក្រុមហ៊ុនអ្នកទទួលការដែលបានចូលរួមរួមមាន:
១.ក្រុមហ៊ុន អ៊ឹង ចាន់ឡា មកពីខេត្ដ កំពង់ចាម
២.ក្រុមហ៊ុន ថាប់ អ៊ាងខន់ស្រ្ដាក់សិន មកពីភ្នំពេញ
៣.ក្រុមហ៊ុន គឹម ចាន់សម្ភស្ស មកពីភ្នំពេញ ៤. ក្រុមហ៊ុន ពូន ចាន់ដេត មកពីខេត្ដក្រចេះ
៥. ក្រុមហ៊ុន កៅ ហែម៉ានីម៉ិច មកពីភ្នំពេញ
៦. ក្រុមហ៊ុន សែម សុភា មកពីខេត្ដព្រៃវែង។

ជាលទ្ធផល មានសង្កាត់ដែលត្រូវដេញថ្លៃ រួមមាន ១.សង្កាត់បឹងរាំង ដែលមានគម្រោង សាងសង់លូដោះទឹកមូល ០.៦ម ប្រវែង ៦៣៣ម និងមានតម្លៃប៉ានស្មាន១៨០១៥១៨៤០រៀល ដែលដេញថ្លៃបានទៅលើក្រុមហ៊ុន គឹម ចាន់សម្ភស្ស ក្នុងទំហំទឹកប្រាក់់១១២០៣៥០០០រៀល។

២.សង្កាត់ស្រះចក មានគម្រោងជួសជុលផ្លូវចាក់បេតុង ជួសជុលស្ពានឈើ និងជួសជុលដាក់លូដោះទឹក ដែលមានទឹកប្រាក់ប៉ាន់ស្មានគម្រោងចំនួន ៧៤០៦២៣៦១៤រៀល ដេញថ្លៃបានទៅលើក្រុមហ៊ុន ហៃម៉ានីម៉ិច ក្នុងទំហំទឹកប្រាក់៦២៣៩៦៤៤០០រៀល។

៣.សង្កាត់ផ្សារចាស់ មានគម្រោងជួសជុលលូដោះទឹក និងក្រាលការឺឡា ដែលមានតម្លៃប៉ាន់ស្មាន ១២១០៦៣០៤៧រៀល ដែលដេញថ្លៃបានទៅលើក្រុមហ៊ុន ហៃម៉ានីម៉ិច ក្នុងទឹកប្រាក់ ៩៥៤៥០០០០រៀល៕ស តារា


ចែករំលែក៖